ទំនាក់ទំនងរវាងសហរដ្ឋអាមរិកនិងចិនបានធ្លាក់ដល់កម្រិតទាបបំផុត ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយសារភាគីទាំងពីរប៉ះទង្គិចគ្នាលើបញ្ហាជាច្រើន រាប់ទាំងពាណិជ្ជកម្ម បញ្ហាយោធានិងសន្តិសុខ ក៏ដូចជាបញ្ហាការឆ្លងរាលដាលជាសាកលនៃវីរុសកូរ៉ូណាផងដែរ។
យ៉ាងណាក៏ដោយអ្នកតាមដានបានមើលឃើញថា ការប្រើធម៌ក្ដៅពីសំណាក់សហរដ្ឋអាមេរិក ដែលចាត់ទុកក្រុមហ៊ុនចិនទាំងរដ្ឋទាំងឯកជនជាមុខសញ្ញានេះ អាចនឹងរាលដាលប៉ះពាល់ដល់បណ្ដាប្រទេសតូចៗដូចជាកម្ពុជា ដែលផ្តេកផ្តួលលើដង្ហើមសេដ្ឋកិច្ចចិន។
នៅថ្ងៃពុធនេះ លោក Yoshihide Suga ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន។
លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រីជប៉ុន បានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ឬ (LDP) នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំដោយសមាជិករបស់គណបក្សប្រជាធិបតេយ្យសេរីដែលជាគណបក្សកាន់អំណាច (LDP) ដើម្បីស្នងតំណែងលោក Shinzo Abe។
កាសែតញូវយ៉កថាមស៍ និងបណ្ដាញផ្សាយព័ត៌មានកាណាដា បានរាយការណ៍ពីទាហានដែលបានរៀបរាប់លម្អិតអំពីការបង្ក្រាបយ៉ាងឃោរឃៅនៅឆ្នាំ ២០១៧ ដែលក្នុងនោះរួមមានទាំងការសម្លាប់ឥតរើសមុខ អំពើរំលោភសេពសន្ធវៈ និងការដុតបំផ្លាញភូមិមួយចំនួន។
លោក Yoshihide Suga ត្រូវបានជ្រើសរើសជាប្រធានថ្មីនៃគណបក្សប្រជាធិបតេយ្យសេរីនិយម ដែលជាគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន។ ការជ្រើសរើសនេះស្ទើរតែអាចផ្តល់ការធានានៅក្នុងការបោះឆ្នោតសភានៅពេលខាងមុខថា លោកអាចក្លាយជានាយករដ្ឋមន្ត្រីថ្មី។
ដើម្បីកុំឲ្យមានការយល់ច្រឡំរវាងជនជាតិតៃវ៉ាន់ និងជនជាតិចិនដីគោកនៅ ពេលធ្វើដំណើរទៅបរទេសក្នុងអំឡុងនៃការរាតត្បាតវីរុសកូរ៉ូណា រដ្ឋាភិបាលកោះតៃវ៉ាន់បានកែប្រែឈ្មោះនិងសញ្ញានៅលើលិខិតឆ្លងដែនរបស់ខ្លួន។
ប្រទេសចិន និងឥណ្ឌា និយាយនៅថ្ងៃសុក្រថា គេបានឯកភាពគ្នាបន្ធូរភាពតានតឹងដែលបានកើតមានឡើងក្នុងតំបន់ព្រំដែនជួរភ្នំហិមាល័យ ដែលមានការប្រទាញប្រទង់គ្នា។
ការចាកចេញយ៉ាងប្រញាប់ប្រញាល់នេះបានកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនលោក Cheng Lei ដែលជាអ្នកយកព័ត៌មានផ្នែកពាណិជ្ជកម្មជនជាតិអូស្ត្រាលី ដែលធ្វើការឲ្យបណ្ដាញទូរទស្សន៍ CGTN ផ្សាយជាភាសាអង់គ្លេសរបស់រដ្ឋចិន ដោយគ្មានហេតុផលច្បាស់លាស់ កាលពីខែមុន។
គណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុននៅថ្ងៃអង្គារនេះ បានចាប់ផ្ដើមការប្រកួតប្រជែងជ្រើសរើសអ្នកស្នងតំណែងលោកនាយករដ្ឋមន្ត្រី Shinzo Abe ដោយអ្នកជំនិតដ៏មានឥទ្ធិពលរបស់លោក គឺលោក Yoshihide Suga កំពុងនាំមុខគេដាច់តែម្ដង។
ព័ត៌មានផ្សេងទៀត