ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​សមយុទ្ធ​យោធា​ជិត​តៃវ៉ាន់​ ពេល​អ្នកការ​ទូត​អាមេរិក​បំពេញ​ទស្សនកិច្ច


លោក Joseph Wu (ឆ្វេង) រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ ថតរូបតាមទូរស័ព្ទជាមួយលោក Keith Krach អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទស​អាមេរិកទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​ថាមពល និង​បរិស្ថាន ក្នុងកិច្ចប្រជុំមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។
លោក Joseph Wu (ឆ្វេង) រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ ថតរូបតាមទូរស័ព្ទជាមួយលោក Keith Krach អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទស​អាមេរិកទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​ថាមពល និង​បរិស្ថាន ក្នុងកិច្ចប្រជុំមួយនៅក្រុងតៃប៉ិ កោះតៃវ៉ាន់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។

ចិន​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បានធ្វើ​សមយុទ្ធ​យោធា​នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់ នៅ​ពេល​អ្នក​ការទូត​អាមេរិក​កំពូល​ម្នាក់​កំពុង​បំពេញ​ទស្សនកិច្ច​លើ​ដែនកោះ​ស្វយ័ត​នេះ​ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ខឹង​សម្បារ។

ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមរិក​និង​ចិន​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដោយសារ​ភាគី​ទាំងពីរ​ប៉ះទង្គិច​គ្នា​លើ​បញ្ហា​ជា​ច្រើន​ រាប់​ទាំង​ពាណិជ្ជកម្ម ​បញ្ហា​យោធា​និង​សន្តិសុខ ​ក៏​ដូច​ជា​បញ្ហា​ការឆ្លង​រាល​ដាល​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​ផងដែរ។

អនុរដ្ឋមន្ត្រី​ក្រសួងការ​បរទស​អាមេរិក​ លោក​ Keith Krach ​ទទួល​បន្ទុក​ផ្នែក​កំណើន​សេដ្ឋកិច្ច​ថាមពល និង​បរិស្ថាន​ បាន​ចុះចត​នៅ​ក្នុង​ទី​ក្រុង​តៃប៉ិ​ កាលពី​ថ្ងៃព្រហស្បតិ៍ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ ៣​ថ្ងៃ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​បំផុត​របស់​ក្រសួង​ការបរទេស​អាមេរិក ក្នុង​រយ:ពេល​ ៤០ ឆ្នាំ​កន្លង​ទៅ។

នៅឯ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ ​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស​ចិន​ បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ពិតប្រាកដ​នៅ​ជិត​ច្រក​សមុទ្រ​តៃវ៉ាន់ ​នៅ​ពេល​សួរ​ថា ​តើ​មាន​ការ​ឆ្លើយតប​យ៉ាងណា​ទៅ​នឹង​ដំណើរ​ទស្សកិច្ច​របស់​អ្នកការទូត​កំពូល​ម្នាក់​របស់​អាមេរិក។

លោក​ Ren Guoqiang ​បាន​ថ្លែង​ថា៖​ «នេះគឺ​ជា​វិធានការ​ស្របច្បាប់​ និង​ចាំ​បាច់​ដើម្បី​ការពារ​បូរណភាព​និង​អធិបតេយ្យភាព​ចិន​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់»៕

XS
SM
MD
LG