ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Yoshihide Suga ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ជប៉ុន


លោក Yoshihide Suga ត្រូវ​បាន​គេ​ទះដៃ​អបអរ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បោះឆ្នោត​​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។
លោក Yoshihide Suga ត្រូវ​បាន​គេ​ទះដៃ​អបអរ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​គេ​បោះឆ្នោត​​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ពុធ​នេះ លោក Yoshihide Suga ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន។ អតីត​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​រូប​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បន្ត​អនុវត្ត​គោល​នយោបាយ​ដែល​បង្កើត​ឡើង​ដោយ​លោក Shinzo Abe ដែល​ទើប​លាលែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី។

លោក Suga អាយុ ៧១ ឆ្នាំ បាន​ឱនគោរព នៅ​ពេល​ដែល​សមាជិក​រដ្ឋសភា​ទះ​ដៃ​អបអរសាទរ​ជ័យជម្នះ​របស់​លោក ប៉ុន្តែ​លោក​មិន​បានបញ្ចេញ​មតិ​អ្វី​ទាំងអស់​នៅ​ពេល​នោះ។

គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក Suga ត្រូវ​បាន​ប្រកាស​ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​នេះ ដែល​រដ្ឋមន្ត្រី​មួយ​ចំនួន​នៅ​រក្សា​តំណែង​ដដែល ដែល​ក្នុង​នោះ​មាន​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​លោក Toshimitsu Motegi និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Taro Aso ផង​ដែរ។

លោក Nobuo Kishi ប្អូន​ប្រុស​របស់​លោក Abe ដែល​ត្រូវ​បាន​ពូ​របស់​លោក​យក​ទៅ​ចិញ្ចឹម​តាំង​ពី​កុមារ និង​បាន​ប្រើ​ត្រកូល​របស់​ពូ​លោក ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ជំនួស​លោក Taro Kono ដែល​បាន​ផ្លាស់​ទៅ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​កំណែ​ទម្រង់​រដ្ឋបាល៕

XS
SM
MD
LG