ប្រទេសឥណ្ឌាឥឡូវនេះ នាំមុខប្រទេសប្រេស៊ីលក្នុងនាមជាប្រទេសដែលមានចំនួនករណីឆ្លងវីរុសកូរ៉ូណាលំដាប់ទី ២ ក្នុងពិភពលោក។
មនុស្សយ៉ាងតិច ២៨៩ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យម្សិលមិញ ក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងការពន្យារពេលការបោះឆ្នោតសភា។
លទ្ធផលតេស្តអវិជ្ជមានជំងឺកូវីដ១៩ មុនពេលឡើងជិះ គឺជាតម្រូវការសម្រាប់អ្នកដំណើរនៃជើងយន្តហោះទៅទីក្រុងប៉េកាំង។
ក្រសួងការបរទេសតៃវ៉ាន់ បានផ្តល់ការអនុញ្ញាតឲ្យអ្នកកាសែតបរទេសចំនួន ២២ នាក់ ធ្វើការនៅតៃវ៉ាន់ គិតដល់ត្រឹមចុងខែសីហា ឆ្នាំ២០២០នេះ។ ក្នុងចំណោមអ្នកកាសែតទាំង ២២នាក់នោះ មាន៧នាក់ ធ្លាប់ប្រចាំការនៅប្រទេសចិន។
អាជ្ញាធរឥណ្ឌាបានឱ្យដឹងថា កងទ័ពរបស់ខ្លួនបានរារាំងការប៉ុនប៉ងរបស់ទាហានចិនដើម្បីផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្ននៅភាគខាងជើងក្នុងតំបន់ Ladakh ទីតាំងដែលភាគីទាំងពីរបានជាប់គាំងនៅក្នុងជម្លោះដ៏តានតឹងមួយតាមបណ្ដោយព្រំដែនភ្នំហិមាល័យអស់រយៈពេលជាងបួនខែមកហើយ។
គណបក្ស LDP នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំ នៅថ្ងៃទី១៤ ខែកញ្ញា។ លោក Suga មិនទាន់ប្រកាសពីបេក្ខភាពរបស់លោក សម្រាប់ដំណែងនេះទេ ប៉ុន្តែបានឲ្យតម្រុយថា លោកមានបំណងឈរឈ្មោះ។ គណបក្ស LDP បើកកិច្ចប្រជុំនៅថ្ងៃអង្គារនេះ ដើម្បីសម្រេចលើនិតិវិធីនៃការបោះឆ្នោត។
ក្រសួងសុខាភិបាលរបស់ហ្វីលីពីន បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ១៩ សរុបបានកើនដល់ប្រមាណ ២២ម៉ឺន ៤ពាន់នាក់ លើសពាក់កណ្ដាលនៃចំនួនករណីដែលត្រូវបានគេរាយការណ៍ថាបានឆ្លងក្នុងអំឡុង ៣០ថ្ងៃកន្លងទៅនេះ។ ចំណែកឯចំនួនអ្នកស្លាប់វិញ បានកើនឡើងដល់ ៣៥៩៧ នាក់។
ប្រទេសចិនកំពុងបើកការស៊ើបអង្កេតថ្មីមួយទៀតទាក់ទងរឿងជម្លោះពាណិជ្ជកម្មដ៏ជូរចត់របស់ខ្លួនជាមួយប្រទេសអូស្ត្រាលី នោះគឺការស៊ើបអង្កេតករណីទី២ជុំវិញរឿងការនាំចូលស្រារបស់ប្រទេសអូស្រ្តាលីមកលក់ក្នុងប្រទេសចិន។
បណ្តាញសារព័ត៌មាននានារបស់ជប៉ុនរាយការណ៍ថា លោក Yoshihide Suga រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនឹងស្វះស្វែងរកការគាំទ្រដើម្បីស្នងតំណែងលោក Shinzo Abe សម្រាប់មុខតំណែងនាយករដ្ឋមន្ត្រីបន្ទាប់របស់ជប៉ុន។
គំនិតថ្មីមួយកាន់តែទទួលបានការចំណាប់អារម្មណ៍នៅក្នុងប្រទេសវៀតណាម ខណៈដែលប្រទេសនេះបន្តប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺការប្រើប្រាស់រូបយន្តសម្រាប់ជួយប្រយុទ្ធនឹងកូវីដ១៩។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានអះអាងថា នាវាចម្បាំងអាមេរិកមួយគ្រឿងបានបើកឆ្លងកាត់តំបន់ក្បែរប្រជុំកោះ Paracel ដ៏មានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងការទាមទាររបស់ចិននៅក្នុងតំបន់សមុទ្រនេះ។
មន្ត្រីសុខាភិបាលជាន់ខ្ពស់ លោក Tares Krassanairawiwong បានប្រាប់រ៉យទ័រថា មានអ្នកជំងឺបរទេសចំនួនតែ ១៧២នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតចាប់តាំងពីមានការបន្ធូរបន្ថយវិធានការនេះ នៅក្នុងខែកក្កដា។ ប៉ុន្តែឥឡូវនេះមណ្ឌលសុខភាពបន្ថែមទៀតនឹងត្រូវបានអនុញ្ញាតឱ្យទទួលយកអ្នកជំងឺបរ
ព័ត៌មានផ្សេងទៀត