នៅថ្ងៃពុធនេះផងដែរ អង្គការសហប្រជាជាតិនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយដែលសហរដ្ឋអាមេរិកបានស្នើឡើង ដើម្បីពិភាក្សាអំពីហេតុការណ៍បាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងកាត់ពីលើប្រទេសជប៉ុននេះ។
កន្លងមក សហរដ្ឋអាមេរិកបានរក្សាគោលនយោបាយនៃ «ភាពមិនច្បាស់លាស់ផ្នែកយុទ្ធសាស្ត្រ» លើករណីថា តើខ្លួននឹងធ្វើអន្តរាគមន៍បែបយោធាឬក៏យ៉ាងណានោះប្រសិនបើមានការវាយប្រហារណាមួយពីប្រទេសចិនលើកោះតៃវ៉ាន់។
អ្នកស្រី Harris បានជួបពិភាក្សាជាមួយនឹងលោក Yoon បន្ទាប់ពីបានធ្វើដំណើរទៅដល់រដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅចំពេលដែលស្ថានការណ៍នៅក្នុងតំបន់កំពុងពុះកញ្ជ្រោលឡើងទាក់ទិននឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។
សមាជិកសភាទាំងពីររូបនេះបានបញ្ជាក់ថា ពេលវេលានៃការសាកល្បងនេះគឺអាស្រ័យលើព្រឹត្តិការណ៍នានាដូចជាសមាជគណបក្សនៅប្រទេសចិន និងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិកជាដើម។
អ្នកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទកាសែតជាប្រចាំមួយថា ប្រសិនបើសំណើច្បាប់នេះនឹងបន្តក្លាយជាច្បាប់ វានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
អ្នកជំនាញបាននិយាយថាច្បាប់មិនមានលាយលក្ខណ៍អក្សរមួយបានកំណត់សមាជិកនៃស្ថាប័នបង្កើតគោលនយោបាយដ៏មានឥទ្ធិពលបំផុតរបស់បក្សកុម្មុយនីស្តចិនឱ្យធ្វើការត្រឹមអាយុ ៦៨ ឆ្នាំ។
រដ្ឋមន្ត្រីការបរទេសរដ្ឋាភិបាលក្រុងតៃប៉ិ លោក Joseph Wu បាននិយាយនៅថ្ងៃសុក្រនេះថា សមយុទ្ធយោធាដ៏ធំរបស់ចិននៅជុំវិញកោះតៃវ៉ាន់ បានត្រឹមតែធ្វើឱ្យសម្ពន្ធមិត្តមានការប្តេជ្ញាចិត្តបន្ថែមធ្វើទស្សនកិច្ចនៅដែនកោះប្រជាធិបតេយ្យនេះ និងបង្ហាញសាមគ្គីភាព។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទន្លេចំនួន៦៦នៅក្នុងសង្កាត់ចំនួន៣៤នៅក្នុងតំបន់ Chongqing ភាគនិរតីបានរីងស្ងួត។
កាលពីថ្ងៃចន្ទម្សិលមិញ យោធាចិនបានបញ្ជាក់ថាខ្លួនបានធ្វើសមយុទ្ធបន្ថែមទៀតនៅជិតប្រជុំកោះ Penghu របស់តៃវ៉ាន់ ស្របពេលដែលសមាជិកសភាអាមេរិកមួយក្រុមបានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen និងសមាជិកសភាតៃវ៉ាន់។
រដ្ឋាភិបាលចិនថា វិធានការទាំងនេះគឺធ្វើឡើងដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្ដាហ៍មុន។
យោធាតៃវ៉ាន់ថា ការធ្វើសមយុទ្ធនេះដែលនឹងធ្វើឡើងម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ខាងមុខ ក៏មានការដាក់ពង្រាយកងទ័ពរាប់រយនាក់និងកាំភ្លើងធំធុនធ្ងន់ប្រហែល ៤០ គ្រឿងផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available