ក្រុមអ្នកវិភាគនិយាយថា ប្រធានាធិបតីចិន លោក Xi Jinping កំពុងដើរតាមគន្លងអតីតមេដឹកនាំចិន ម៉ៅ សេទុង និង លោក Deng Xiaoping តាមរយៈ«សេចក្ដីសម្រេចអំពីប្រវត្តិសាស្ត្រ»របស់លោក។
អាជ្ញាធរក្នុងប្រទេសចិនបានលុបចោលជើងហោះហើររាប់រយនិងបានបិទសាលារៀនជាច្រើនកន្លែងនិងបានបង្កើនការធ្វើតេស្តក្នុងទ្រង់ទ្រាយធំនៅថ្ងៃព្រហស្បតិ៍នេះដើម្បីព្យាយាមរាំងខ្ទប់ការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ថ្មីដែលជាប់ទាក់ទិននឹងទេសចរណ៍មួយក្រុម។
ប្រទេសចិនកាលពីថ្ងៃអង្គារបានសន្យាដាក់បញ្ចូលប្រាក់ចំនួន២៣៣លានដុល្លារនៅក្នុងថវិកាថ្មីដើម្បីការពារជីវៈចម្រុះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងអំឡុងនៃសន្និសីទកំពូលស្តីពីការអភិរក្សជីវៈចម្រុះរបស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារព័ត៌មាន KCNA ក៏បានរាយការណ៍ផងដែរថា លោក Kim Jong Un បានថ្លែងនៅក្នុងសុន្ទរកថានៅឯពិព័រណ៍អភិវឌ្ឍន៍ផ្នែកការពារជាតិកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្កើនកម្លាំងទ័ពដើម្បីការពារខ្លួនប៉ុណ្ណោះ មិនមែនដើម្បីផ្ដើមសង្គ្រាមនោះទេ។
ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) របស់ប្រទេសកូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានជំរុញមន្ត្រីក្រោមឱវាទឲ្យផ្តោតលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈសេដ្ឋកិច្ចមានស្ថានភាព «មិនល្អ»។
មន្រ្តីក្រសួងការពារជាតិអាមេរិកកំពុងបដិសេធមិនបញ្ជាក់អំពីរបាយការណ៍ដែលថា កងកម្លាំងអាមេរិកនៅកោះតៃវ៉ាន់ បង្ហាត់កងទ័ពតៃវ៉ាន់ដោយសម្ងាត់ ដើម្បីត្រៀមខ្លួនក្នុងករណីមានការវាយប្រហារពីប្រទេសចិន។
ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing-wen បាននិយាយថា តៃវ៉ាន់នឹងធ្វើឲ្យប្រាកដថាមានសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់និងស្វះស្វែងធ្វើការជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនានា។
រដ្ឋាភិបាលកោះតៃវ៉ាន់បានស្នើឲ្យមានច្បាប់ដ៏តឹងរឹងមួយដើម្បីការពារកុំឲ្យចិនលួចចម្លងបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន ដែលនេះបង្ហាញនូវក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងធ្វើចារកម្មប្រឆាំងនឹងដែនកោះមួយនេះ។
ប្រទេសឥណ្ឌូនេស៊ី មានការបារម្ភថា កិច្ចព្រមព្រៀងដែលហៅថា AUKUS ដែលនៅក្នុងនោះ អូស្ត្រាលី នឹងទទួលបានបច្ចេកវិទ្យានុយក្លែអ៊ែពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យមាន«ការប្រកួតប្រជែងអាវុធ»កាន់តែអាក្រក់ឡើងនៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ត្រូវការអាវុធដែលបាញ់បានចម្ងាយឆ្ងាយនិងចំគោលដៅ ដើម្បីរារាំងប្រទេសចិនដែលកំពុងអភិវឌ្ឍប្រព័ន្ធអាវុធរបស់ខ្លួនយ៉ាងឆាប់រហ័សសម្រាប់វាយប្រហារកោះតៃវ៉ាន់។
ក្រុមអ្នកវិភាគនិយាយថា ផ្លូវពាណិជ្ជកម្មថ្មីនេះនឹងធ្វើឲ្យទំនាក់ទំនងចិននិងមីយ៉ាន់ម៉ាកាន់តែស្អិតរមួត ប៉ុន្តែផលប្រយោជន៍ពីសំណង់ផ្លូវពាណិជ្ជកម្មនេះនៅមិនទាន់មាននោះទេ លុះត្រាតែចិនអាចបញ្ចុះបញ្ចូលមីយ៉ាន់ម៉ាឲ្យសាងសង់ផ្លូវដែកជាមុនសិន។
សហរដ្ឋអាមេរិកនឹងមិនគាំទ្រការផ្តល់កលយុទ្ធអាវុធនុយក្លេអ៊ែរឱ្យកូរ៉េខាងត្បូង ឬមិនរៀបចំការផ្តល់អាវុធនុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលនោះទេ បន្ទាប់ពីបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងលេចធ្លោម្នាក់បានស្នើបែបនេះ។ នេះបើយោងតាមមន្រ្តីក្រសួងការបរទេសអាមេរិក។
ព័ត៌មានផ្សេងទៀត
No media source currently available