ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះតៃវ៉ាន់​ស្នើ​ឲ្យ​មាន​ការ​រឹតបន្តឹង​ច្បាប់​ដើម្បី​ការពារ​ការ​លួច​បច្ចេកវិទ្យា​​​ដោយ​​ប្រទេស​ចិន


រូបឯកសារ៖ ទង់ជាតិ​តៃវ៉ាន់​នៅ​ទីក្រុង Taoyuan កោះ​តៃវ៉ាន់ កាលពីថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២១។ (Reuters)
រូបឯកសារ៖ ទង់ជាតិ​តៃវ៉ាន់​នៅ​ទីក្រុង Taoyuan កោះ​តៃវ៉ាន់ កាលពីថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២១។ (Reuters)

រដ្ឋាភិបាល​កោះតៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ បាន​ស្នើ​ឲ្យ​មាន​ច្បាប់​ដ៏តឹងរឹង​មួយ​ដើម្បីការពារ​កុំ​ឲ្យ​ចិន​លួច​ចម្លង​បច្ចេកវិទ្យា​សំខាន់ៗ​របស់​ខ្លួន​ ដែល​នេះ​បង្ហាញ​នូវ​ក្តីបារម្ភ​របស់​រដ្ឋាភិបាល​ក្រុង​តៃប៉ិ​ ដែល​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បង្កើនកិច្ចប្រឹងប្រែងធ្វើ​ចារកម្ម​ប្រឆាំង​នឹង​ដែន​កោះ​មួយ​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

តៃវ៉ាន់​ជា​ទីកន្លែងដែល​មាន​ឧស្សហកម្ម​បន្ទះ​អេឡិចត្រូនិក(Semiconductor)នាំមុខ​គេ​នៅ​ក្នុង​ពិភពលោក​ដែល​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​ឧបករណ៍​ជា​ច្រើន​ ចាប់​តាំង​ពី​យន្តហោះ​ចម្បាំង​រហូត​ដល់​រថយន្ត ហើយ​រដ្ឋាភិបាល​តៃវ៉ាន់​មាន​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយអំពី​ការប្រឹង​ប្រែង​របស់​ចិនដីគោក​ ដើម្បី​ចម្លង​យក​បច្ចេកវិទ្យា​ទាំងនោះ តាម​រយៈ​ការ​ធ្វើ​ចារកម្ម ការទិញ​អ្នក​ដែល​មាន​ទេពកោសល្យ​និង​តាម​វិធីសាស្ត្រ​ផ្សេងៗ​ទៀត។

ក្រុម​ប្រឹក្សាទទួល​បន្ទុក​កិច្ចការ​ចិន​ដីគោក​របស់​កោះ​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា ខ្លួនកំពុងស្នើ​ឲ្យ​មាន​ការពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ដែល​មាន​ស្រាប់​ក្នុង​ការទាក់​ទង​ជា​មួយ​ចិន​ដីគោក​ដោយ​តម្រូវ​ឲ្យ​បុគ្គល​ដែល​ទទួល​ប្រាក់​ពី​រដ្ឋាភិបាល​តៃវ៉ាន់​សម្រាប់​ក្រុម​ហ៊ុនបច្ចេកវិទ្យា​មួយ​ចំនួន​ ត្រូវតែ​សុំ​ការអនុញ្ញាត​ជា​មុន​សិន​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសចិន។ ច្បាប់​នេះ​នឹង​ធ្វើការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ប្រមាណ​១០លាន​ដុល្លារ​តៃវ៉ាន់​ឬ​ប្រមាណ​ជិត​៤សែន​ដុល្លារ​អាមេរិក​ សម្រាប់​បុគ្គលណា​ដែល​រំលោភ​បំពាន​ច្បាប់​នេះ។

សភា​តៃវ៉ាន់​ចាំបាច់​អនុម័ត​ការសើរើ​ច្បាប់​នេះ។ តៃវ៉ាន់​បាន​ស្តី​បន្ទោស​ចិន​ស្ទើរ​គ្រប់​ករណី​ស្តីពី​ការធ្វើ​ចារកម្ម​លើឧស្សាហកម្ម​បច្ចេកវិទ្យា​របស់​ខ្លួន ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ពេល​ថ្មីៗ​នេះ។ តៃវ៉ាន់ក៏​មាន​ការ​ព្រួយបារម្ភ​ជា​ពិសេស​ផង​ដែរ ដល់​ការ​ប៉ុន​ប៉ងជំរុញ​ឧស្សាហកម្ម​បន្ទះ​អេឡិចត្រូនិក​របស់​ខ្លួនតាម​រយៈ​ការ​ទិញ​បុគ្គលិក​ដែល​មាន​ទេព្យកោសល្យ​របស់កោះ​តៃវ៉ាន់៕

XS
SM
MD
LG