រដ្ឋាភិបាលកោះតៃវ៉ាន់បានស្នើឲ្យមានច្បាប់ដ៏តឹងរឹងមួយដើម្បីការពារកុំឲ្យចិនលួចចម្លងបច្ចេកវិទ្យាសំខាន់ៗរបស់ខ្លួន ដែលនេះបង្ហាញនូវក្តីបារម្ភរបស់រដ្ឋាភិបាលក្រុងតៃប៉ិ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងធ្វើចារកម្មប្រឆាំងនឹងដែនកោះមួយនេះ។
ប្រទេសឥណ្ឌូនេស៊ី មានការបារម្ភថា កិច្ចព្រមព្រៀងដែលហៅថា AUKUS ដែលនៅក្នុងនោះ អូស្ត្រាលី នឹងទទួលបានបច្ចេកវិទ្យានុយក្លែអ៊ែពីសហរដ្ឋអាមេរិក នឹងធ្វើឲ្យមាន«ការប្រកួតប្រជែងអាវុធ»កាន់តែអាក្រក់ឡើងនៅក្នុងតំបន់។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់លោក Chiu Kuo-cheng បាននិយាយនៅថ្ងៃចន្ទនេះថា តៃវ៉ាន់ត្រូវការអាវុធដែលបាញ់បានចម្ងាយឆ្ងាយនិងចំគោលដៅ ដើម្បីរារាំងប្រទេសចិនដែលកំពុងអភិវឌ្ឍប្រព័ន្ធអាវុធរបស់ខ្លួនយ៉ាងឆាប់រហ័សសម្រាប់វាយប្រហារកោះតៃវ៉ាន់។
ក្រុមអ្នកវិភាគនិយាយថា ផ្លូវពាណិជ្ជកម្មថ្មីនេះនឹងធ្វើឲ្យទំនាក់ទំនងចិននិងមីយ៉ាន់ម៉ាកាន់តែស្អិតរមួត ប៉ុន្តែផលប្រយោជន៍ពីសំណង់ផ្លូវពាណិជ្ជកម្មនេះនៅមិនទាន់មាននោះទេ លុះត្រាតែចិនអាចបញ្ចុះបញ្ចូលមីយ៉ាន់ម៉ាឲ្យសាងសង់ផ្លូវដែកជាមុនសិន។
សហរដ្ឋអាមេរិកនឹងមិនគាំទ្រការផ្តល់កលយុទ្ធអាវុធនុយក្លេអ៊ែរឱ្យកូរ៉េខាងត្បូង ឬមិនរៀបចំការផ្តល់អាវុធនុយក្លេអ៊ែរជាមួយរដ្ឋាភិបាលក្រុងសេអ៊ូលនោះទេ បន្ទាប់ពីបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងលេចធ្លោម្នាក់បានស្នើបែបនេះ។ នេះបើយោងតាមមន្រ្តីក្រសួងការបរទេសអាមេរិក។
រូបភាពដែលត្រូវបានបង្ហោះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋកុម្មុយនីស្តនេះនៅថ្ងៃព្រហស្បតិ៍បង្ហាញកាំជ្រួចពណ៌បៃតងចាស់បាញ់ចេញពីទូរថភ្លើងដែលចតនៅជិតផ្លូវរូងក្រោមដីក្នុងតំបន់ភ្នំដែលពោរពេញទៅដោយផ្សែងពណ៌ទឹកក្រូចចេញពីការបាញ់នោះ។
នៅពេលមានគំនាបពីពិភពលោកកើនឡើង ប្រទេសឥណ្ឌានិយាយថា ខ្លួនកំពុងពិនិត្យមើលយ៉ាងដិតដល់អំពីការបន្តការនាំចេញវ៉ាក់សាំងកូវីដ១៩ទៅប្រទេសផ្សេងៗ ជាពិសេសទៅទ្វីបអាហ្វ្រិក ដែលត្រូវការវ៉ាក់សាំងយ៉ាងខ្លាំង។
លោក Wang Shouwenថ្លែងថា ការពង្រឹងកិច្ចសហប្រតិបត្តិការពណ៌បៃតងនិងកាបោនកម្រិតតិចនឹងមិនត្រឹមតែជួយភាគីទាំង២ឲ្យសម្រេចការកាត់បន្ថយការបញ្ចេញឧស្ម័នកខ្វក់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយធ្វើឲ្យប្រសើឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មផងដែរ។
សមាជិក៤នាក់នៃក្រុម ដែលរៀបចំពិធីរំឭកខួបប្រចាំឆ្នាំនៃការបង្ក្រាបនៅទីលាន Tiananmen ឆ្នាំ១៩៨៩ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបដិសេធមិនសហការក្នុងការស៊ើបអង្កេតរបស់ប៉ូលិសចំពោះសកម្មភាពរបស់ក្រុមខ្លួន។
កោះតៃវ៉ាន់កំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងក្នុងស្រុកហើយបានចាក់វ៉ាក់សាំងតែប្រហែល៣%ប៉ុណ្ណោះនៃប្រជាជនរបស់ដែនកោះនេះ។
ចុងក្រោយនេះ ជំងឺកូវីដ១៩បានបន្តឆ្លងទៅដល់សហគមន៍កម្មកររោងចក្រកាត់ដេរ និងអ្នកជាប់ឃុំក្នុងពន្ធនាគារផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available