មហាសន្និបាតអង្គការសហប្រជាជាតិនឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃអង្គារនេះសម្រេចថាតើនឹងអនុញ្ញាតឱ្យរុស្ស៊ីចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.វិញ ឬក៏អត់ ក្នុងពេលជិតពីរឆ្នាំក្រោយមកបន្ទាប់ពីខ្លួនបានដកប្រទេសនេះចេញពីក្រុមប្រឹក្សានេះ ក្រោយពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
អ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យោធារបស់ខ្លួនបានវាយប្រហារលើគោលដៅរាប់រយកន្លែងនៅក្នុងតំបន់ Gaza កាលពីយប់មិញ គឺក្នុងពេលប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីលោក Benjamin Netanyahu បាននិយាយថា កងកម្លាំងប្រទេសរបស់លោក «ទើបចាប់ផ្ដើម» ប្រយុទ្ធតតាំងនឹងក្រុមជនសកម្មប្រយុទ្ធហាម៉ាស់វិញ។
សេចក្តីប្រកាសមួយដែលត្រូវបានចេញផ្សាយដោយការិយាល័យព័ត៌មានរបស់លោក បានឱ្យដឹងថា៖ «លោកប្រធានាធិបតី Erdogan បានថ្លែងថា ប្រទេសតួកគីកំពុងប្រឹងប្រែងបញ្ចប់ជម្លោះនៅក្នុងតំបន់ ហើយធានាភាពស្ងប់ចិត្តតាមតែអាចធ្វើទៅបាន»។
លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សាមានស្ថានភាពយ៉ាប់ខ្លាំង មុនពេលការប្រយុទ្ធគ្នាទាំងនេះ។ ហើយបច្ចុប្បន្ននេះ វានឹងកាន់តែយ៉ាប់ខ្លាំងជាងមុនទៀត»។
លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យមាន«ការវាយដណ្តើមគ្រប់គ្រងទាំងស្រុង»លើតំបន់ហ្គាហ្សា ដោយលើកឡើងថា អាជ្ញាធរអាចនឹងកាត់ផ្តាច់ចរន្តអគ្គិសនី និងរាំងខ្ទប់ការនាំចូលម្ហូបអាហារនិងប្រេងសាំង។
លោក ចាន់ ឧត្តម បានស្ថិតនៅតំបន់ Kibbutz ក្នុងប្រទេសអ៊ីស្រាអែល ដែលនៅក្បែរតំបន់ Gaza ដើម្បីសិក្សាផ្នែកពេទ្យសត្វ។ លោកទើបតែបានធ្វើដំណើរទៅតំបន់នោះរយៈពេលជាងពីរសប្តាហ៍តែប៉ុណ្ណោះ មុនពេលជីវិតរបស់លោកត្រូវបានឆក់យកទៅដោយសារការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ Hamas។
រដ្ឋាភិបាលកម្ពុជាប្រកាសថ្កោលទោសចំពោះអំពើហិង្សាទាំងឡាយដែលបានកើតឡើងក្នុងការវាយប្រយុទ្ធគ្នានោះ ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុតដើម្បីស្វែងរកការចរចា និងបទឈប់បាញ់។
នៅមុនការបោះឆ្នោតរបស់គណៈរដ្ឋមន្ត្រី លោក Netanyahu បានប្រកាសថា អ៊ីស្រាអែលនឹង «ធ្វើការសងសឹកយ៉ាងខ្លាំងក្លា» ប្រឆាំងនឹងក្រុមហាម៉ាស់
គណៈកម្មាធិការពានរង្វាន់ណូបែលសន្តិភាពនៃប្រទេសន័រវែសបានប្រកាសពីការទទួលបានពានរង្វាន់នេះថា៖ «នេះជារង្វាន់ទី ១ និងសំខាន់បំផុតក្នុងការទទួលស្គាល់នូវការងារដែលមានសារៈសំខាន់ខ្លាំងនៃចលនាមួយក្នុងប្រទេសអ៊ីរ៉ង់ ដែលដឹកនាំដោយអ្នកស្រី Nargis Mohammad»i។
ជនភៀសខ្លួនមកពីតំបន់ Nagorno-Karabakh នៅបន្តឆ្លងព្រំដែនចូលក្នុងប្រទេសអាមេនីក្នុងចំនួនរាប់ពាន់នាក់ និងបាននិយាយថា មនុស្សដែលពួកគេស្គាល់ស្ទើរតែទាំងអស់បានជម្លៀសខ្លួនចេញពីតំបន់នោះតាំងពីថ្ងៃទី ២៥ ខែកញ្ញាមក។
កងទ័ពជើងអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានប្រើដ្រូនសរុបចំនួន២៩គ្រឿងដើម្បីវាយប្រហារដោយផ្ទាល់លើតំបន់ Odesa តំបន់ Mykolaiv និងតំបន់Kirohovrad។
កិច្ចប្រឹងប្រែងនេះរួមមានដូចជាការទិញខ្លឹមសាររឿងនានា ការបង្កើតទំព័របណ្ដាញសង្គមអនឡាញក្លែងក្លាយដើម្បីចែកផ្សាយសាររបស់រដ្ឋាភិបាលចិន និងការប្រើការគាបសង្កត់ដើម្បីលុបចោលទំព័របណ្ដាញសង្គមអនឡាញណាដែលខ្លួនមិនពេញចិត្តជាដើម។
ព័ត៌មានផ្សេងទៀត