ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ដកខ្លួនចេញពីការប្រកួតប្រជែងតំណែងប្រធានាធិបតីមួយអាណត្តិទៀតធ្វើឱ្យរញ្ជួយដល់យុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ប៉ុន្មានថ្ងៃបន្ទាប់ពីគណបក្សសាធារណរដ្ឋតែងតាំងលោក Donald Trump ជាបេក្ខជនផ្លូវការ។
លោក Biden បានថ្លែងថា៖ «ខ្ញុំគោរពការិយាល័យនេះ។ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កំពុងព្យាយាមជំរុញការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់ការប្រយុទ្ធរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងសុន្ទរកថាទៅកាន់សភាអាមេរិកាំង។
ការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីពេលថ្មីៗនេះគួរតែជា«ការដាស់តឿន»អំពីអំពើហិង្សាដោយកាំភ្លើង។ នេះជាការថ្លែងរបស់ប្រធានផ្នែកសុខាភិបាលសាធារណៈសហរដ្ឋអាមេរិកលោក Vivek Murthy
លោកប្រធានាធិបតី Joe Biden បានត្រឡប់ទៅកាន់សេតវិមានវិញកាលពីថ្ងៃអង្គារ បន្ទាប់ពីរយៈពេលមួយសប្តាហ៍ពេញដែលលោកមិនបានបង្ហាញមុខជាសាធារណៈ ប៉ុន្តែនៅតែអាចឱ្យសារព័ត៌មានចេញផ្សាយអំពីលោកយ៉ាងច្រើន
បន្ទាប់ពីអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris ទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែលពីគណបក្សប្រជាធិបតេយ្យឱ្យធ្វើជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស សំណួរនៅពេលនេះគឺថា តើអ្នកស្រីនឹងជ្រើសរើសអ្នកណាឱ្យមកឈរឈ្មោះធ្វើជាបេក្ខជនអនុប្រធានាធិបតីដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
លោកប្រធានាធិបតី Joe Biden ឥឡូវនេះធ្វើតេស្តទៅឃើញថាលែងមានជំងឺកូវីដ ហើយក៏លែងមានរោគសញ្ញាទៀតហើយ។ នេះបើតាមលិខិតមួយច្បាប់ពីវេជ្ជបណ្ឌិតរបស់លោក គឺលោក Kevin O'Connor។
ប្រធានកងការពារសន្តិសុខប្រធានាធិបតី បាននិយាយនៅថ្ងៃអង្គារថា អ្នកស្រីចុះចេញពីតំណែង ក្រោយការប៉ុនប៉ងធ្វើឃាតលោកអតីតប្រធានាធិបតី Trump ដែលបាននាំឱ្យមានការរិះគន់យ៉ាងខ្លាំងអំពីបរាជ័យរបស់ទីភ្នាក់ងារដែលមានតួនាទីការពារប្រធានាធិបតី និង អតីតប្រធានាធិបតី។
វីអូអេ បានជួបសម្ភាសន៍ពលរដ្ឋអាមេរិកាំងនៅតាមដងផ្លូវនានាក្នុងទីក្រុងញូវយ៉ក អំពីប្រតិកម្មរបស់ពួកគេ ចំពោះការដកខ្លួនរបស់លោក Biden នេះ៕
អ្នកវិភាគថា តាមផ្លូវច្បាប់ ការទាមទារឱ្យលោក Biden ចុះចេញពីតំណែងនេះគឺគ្មានន័យនោះទេ ដោយលោក Biden មានសិទ្ធិពេញលេញក្នុងការបំពេញតួនាទីសម្រាប់រយៈពេលដែលនៅសេសសល់នៃអាណត្តិរបស់លោក។
ទោះបីជាលោកបានបង្ហាញការគាំទ្រដល់អ្នកស្រី Harris ក្តី ក៏សមាជិកគណបក្សប្រជាធិបតេយ្យនឹងត្រូវពង្រឹងការគាំទ្ររបស់បក្សដល់អ្នកស្រី ប៉ុន្តែស្របពេលជាមួយគ្នានោះ ក៏មានគូប្រជែងមួយចំនួនទៀតនៅក្នុងបក្ស ដែលនឹងលេចមុខនៅសន្និបាតជាតិរបស់បក្សប្រជាធិបតេយ្យ។
កិច្ចពិភាក្សាដែលគេហៅថា «២បូក២» នេះនឹងនិយាយអំពីការរារាំងបន្ថែមដែលជាពាក្យមួយ គេយកមកប្រើប្រាស់ដើម្បីពិពណ៌នាអំពីការតាំងចិត្តរបស់សហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់កម្លាំងនុយក្លេអ៊ែរ និងកម្លាំងមិនមែននុយក្លេអ៊ែរ ដើម្បីរារាំងចំពោះការវាយប្រហារលើសម្ព័ន្ធមិត្ត។
ព័ត៌មានផ្សេងទៀត