ការប៉ុនប៉ងធ្វើឃាតលោក Trump ធ្វើឱ្យមានការចាប់អារម្មណ៍លើអំពើហិង្សាដោយកាំភ្លើងនៅអាមេរិក
ការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីពេលថ្មីៗនេះគួរតែជា«ការដាស់តឿន»អំពីអំពើហិង្សាដោយកាំភ្លើង។ នេះជាការថ្លែងរបស់ប្រធានផ្នែកសុខាភិបាលសាធារណៈសហរដ្ឋអាមេរិកលោក Vivek Murthy ដែលកាលពីពេលថ្មីៗនេះបានប្រកាសថា អំពើហិង្សាដោយអាវុធនៅអាមេរិកគឺជា«វិបត្តិសុខភាពសាធារណៈ»។ ក៏ប៉ុន្តែ ការខ្វែងគំនិតគ្នាអំពីរបៀបដោះស្រាយបញ្ហាហិង្សាដោយកាំភ្លើងនេះ នៅតែមាន។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍អំពីរឿងនេះ ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖