ខណៈដែលប្រទេសអាមេរិកគិតអំពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចលើរូបលោកអតីតប្រធានាធិបតី Donald Trump នៅរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កំពុងថ្លឹងថ្លែងអំពីសំណើកែទម្រង់តុលាការកំពូល ដែលមានរួមទាំងការដាក់កំហិតលើអាណត្តិសម្រាប់ចៅក្រមតុលាការកំពូលទាំង៩នាក់ ដែលបច្ចុប្បន្ន កាន់តំណែងមួយជីវិត ព្រមទាំងដាក់វិន័យសីលធម៌មួយដែលអាចអនុវត្តបានផង។
គណបក្សប្រជាធិបតេយ្យគ្រោងនឹងរៀបចំការបោះឆ្នោតតាមអនឡាញដើម្បីធ្វើឱ្យលោកប្រធានាធិបតី Joe Biden ក្លាយជាបេក្ខជនជាផ្លូវការរបស់ពួកគេនៅក្នុងសប្តាហ៍ដំបូងនៃខែសីហា ដោយជំរុញឱ្យមានផែនការធ្វើដូច្នេះ មុនពេលសន្និបាតជាតិរបស់គណបក្សនៅពីរសប្តាហ៍ក្រោយ។
ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធនេះបានច្រានចោលអ្វីដែលខ្លួនហៅថាជាការចោទប្រកាន់«ព្យាបាទ» ដោយបណ្តាប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ដែលថាអ៊ីរ៉ង់មានផែនការសម្លាប់លោកអតីតប្រធានាធិបតី Donald Trump។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ការដាក់ពាក្យបណ្តឹងនេះបានកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីក្រុមអ្នករៀបចំទទួលបានហត្ថលេខាចំនួន ១០.០០០ ដែលជាចំនួនចាំបាច់ក្នុងការនាំយកសំណួរទៅកាន់ពួកអ្នកបោះឆ្នោតដែលជាសំណើដាក់នៅលើសន្លឹកឆ្នោតមួយសម្រាប់ការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។
គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានដាក់អតីតគូប្រជែងផ្ទៃក្នុងបក្សរបស់លោក Donald Trump មួយចំនួនឱ្យបង្ហាញជាខ្លួនលើឆាកនៅយប់ទីពីរនៃសន្និបាតជាតិតែងតាំងបេក្ខភាពប្រធានាធិបតីរបស់ខ្លួន។
ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា ការលក់រាយនៅក្នុងសហរដ្ឋអាមេរិកបានធ្លាក់ចុះតិចជាងអ្នកវិភាគបានរំពឹងទុកក្នុងខែមិថុនា ដោយសារការលក់ដូរខ្សោយនៅក្នុងផ្នែករថយន្ត និងឧស្ម័ន។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបង្ហាញខ្លួនជាសាធារណៈនៅឯសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋកាលពីល្ងាចថ្ងៃចន្ទ គឺពីរថ្ងៃក្រោយពីលោកបានរងរបួសនៅក្នុងការប៉ុនប៉ងធ្វើឃាត។ អ្នកស្រី Carolyn Presutti រាយការណ៍អំពីរឿងនេះពីទីក្រុង Milwaukee រដ្ឋ Wisconsin។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕
អ្នកស្រី Jill Biden ដែលបានផ្តល់អាទិភាពលើការព្យាបាលជំងឺមហារីក គ្រួសារយោធា និងវិស័យអប់រំ ឥឡូវនេះកំពុងគាំទ្រស្វាមីអ្នកស្រី ខណៈពេលដែលការបោះឆ្នោតខិតជិតចូលមកដល់។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោកDonald Trump បានជ្រើសរើសសមាជិករដ្ឋសភាលោកJD Vance នៃរដ្ឋ Ohio ជាបេក្ខជនអនុប្រធានាធិបតីរបស់លោកកាលពីថ្ងៃចន្ទ។ លោកធ្លាប់ជាអ្នករិះគន់លោក Trump ហើយបានក្លាយជាមិត្តស្មោះត្រង់របស់លោក Trump
ចៅក្រមសហព័ន្ធនៅក្នុងករណីទុកដាក់ឯកសារសម្ងាត់ របស់លោកអតីតប្រធានាធិបតី Donald Trump នៅរដ្ឋ Florida បានច្រានចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា កាលពីថ្ងៃចន្ទ
អ្នកស្រី Audrey Gibson-Cicchino អ្នករៀបចំសន្តិសុខរបស់កងការពារប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់មហាសន្និបាតរបស់គណបក្សសាធារណរដ្ឋ ថ្លែងថា៖ «យើងជឿជាក់លើផែនការសន្តិសុខសម្រាប់មហាសន្និបាតនេះ ហើយយើងរៀបចំរួចរាល់អស់ហើយ»។
ព័ត៌មានផ្សេងទៀត