លោក Biden បានធ្វើការកត់សម្គាល់យ៉ាងខ្លីបែបនេះនៅលើវេទិកា មុនលោកចុះទៅចូលរួមជាមួយភ្ញៀវ ហើយថតរូប selfie ជាមួយពួកគេ។ មានពេលមួយ មនុស្សម្នាក់ស្រែកថា «តស៊ូទៅមុខទៀត»។លោក Biden ក៏បានឆ្លើយថា៖ «លោកជឿខ្ញុំទៅ។ ខ្ញុំមិនទៅណាទេ»។
លោកប្រធានាធិបតី Biden បាននិយាយក្នុងអំឡុងនៃការថ្លែងសុន្ទរកថាមួយពីសេតវិ មានកាលពីរសៀលថ្ងៃចន្ទថា«មិនមាននរណាម្នាក់នៅពីលើច្បាប់ទេ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ»។
ដោយការសម្រេច ៦ សំឡេងទល់នឹង ៣ សំឡេង នៅថ្ងៃចុងក្រោយនៃអាណត្តិបច្ចុប្បន្នរបស់តុលាការ ក៏ប៉ុន្តែបានធានាថាលោក Trump នឹងមិនត្រូវកាត់ទោសនៅក្នុងរឿងក្តីនេះ មុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងអតីតប្រធានាធិបតីលោក Donald Trump ស្តីឱ្យគ្នាទៅវិញទៅមកលើបញ្ហាអន្តោប្រវេសន៍ពេលជជែកដេញដោលគ្នានៅយប់ថ្ងៃព្រហស្បតិ៍។
ការតតាំងគ្នាយ៉ាងក្លៀវក្លាផ្តោតលើបញ្ហាសេដ្ឋកិច្ចអាមេរិក ការបរទេសនិងចំណាកស្រុកពីព្រំ ដែនម៉ិកស៊ិកចូលក្នុងសហរដ្ឋអាមេរិក។
រដ្ឋចំនួន១៤ បានចេញបម្រាមយ៉ាងទូលំទូលាយ ដែលធ្វើឱ្យអ្នកដែលរស់នៅក្នុងរដ្ឋទាំងនោះស្ទើរតែមិនអាចទទួលសេវារំលូតកូនដោយស្របច្បាប់នៅក្នុងរដ្ឋរបស់ពួកគេបាននោះទេ។ រដ្ឋមួយចំនួន ដូចជារដ្ឋ Texas មានច្បាប់ដែលចែងអំពីការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើបុគ្គលដែលជួយស្ត្រីឱ្យធ្វើដំណើរចេញពីរដ្ឋក្នុងគោលបំណងរំលូតកូន។
ការស្ទង់មតិថ្នាក់ជាតិបង្ហាញថា លោក Biden និងលោក Trump មានសន្ទុះគាំទ្រប្រកៀកប្រកិតគ្នាខ្លាំង។
នៅអាយុ ៨១ឆ្នាំ លោក Biden ចាស់ជាងពលរដ្ឋអាមេរិកាំងប្រមាណ ៩៦% ហើយលោកចាស់ជាងប្រមុខរដ្ឋទាំងអស់លើកលែងតែ ៨នាក់ ក្នុងបណ្តាប្រមុខរដ្ឋ ១៨៧នាក់ក្នុងពិភពលោក។
មនុស្សជាច្រើនដែលមានអំបូរចិនចូលចិត្តទៅទីក្រុង New York ដើម្បីរកការងារធ្វើនិងបន្តការសិក្សានៅសាកលវិទ្យាល័យ។
នាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរមួយគ្រឿងរបស់រុស្ស៊ី ត្រូវរំពឹងថានឹងមកដល់តាមក្រោយនាវាចម្បាំងទាំងនោះ។
លោក Blinken បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Doha ថា«អ៊ីស្រាអែលបានទទួលយកសំណើនេះតាមទម្រង់ដែលបានស្នើឡើងស្រាប់។ នៅថ្ងៃខាងមុខ យើងនឹងបន្តជំរុញជាបន្ទាន់ជាមួយដៃគូរបស់យើង ជាមួយកាតា ជាមួយអេហ្ស៊ីប ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងនេះ»។
ព័ត៌មានផ្សេងទៀត