នៅព្រឹកថ្ងៃពុធ សប្តាហ៍នេះ ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានបូជា នៅវាលព្រះមេរុ មុខវត្តបុទមវតី បន្ទាប់ពីមានការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងពិធីបុណ្យតាមបែបសាសនា។
គិតត្រឹមថ្ងៃទី៣១ ខែតុលា អត្រាចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូសលើកុមារ និងយុវវ័យ អាយុចន្លោះពី ៦ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅកម្ពុជា មានចំនួនជាង ៣លាន ៤សែននាក់ ឬស្មើជាង ៩៩%នៃចំនួនកុមារ និងយុវវ័យគោលដៅ។
គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្កានីស្ថាន រួមមានលោក Abdullah ផងនឹងធ្វើដំណើរទៅកាន់ប្រទេសកាតាជាទីកន្លែងដែល «ការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់» នឹងធ្វើឡើងជាផ្លូវការ។
នៅថ្ងៃសុក្រនេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Johnson & Johnson ចំនួន៥០ម៉ឺនដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក។ នេះជាជើងទីមួយក្នុងចំណោមជាង១លានដូស ដែលសហអាមេរិកផ្តល់ឲ្យ ក្រោមយន្តការកូវ៉ាក់(COVAX)។
អតីតមន្ត្រីប៉ូលិសក្រុង Minneapolis លោក Derek Chauvin ត្រូវបានគណៈវិនិច្ឆ័យរបស់តុលាការសម្រេចថា មានទោសចំពោះបទចោទប្រកាន់ទាំងអស់ ពាក់ព័ន្ធនឹងការស្លាប់របស់លោក George Floyd កាលពីខែឧសភា ឆ្នាំមុន។
ពលរដ្ឋប្រមាណ ២លាន ២សែននាក់ នៅរាជធានីភ្នំពេញ កំពុងស្ថិតនៅក្រោមស្ថានភាពបិទខ្ទប់ រយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលខ្លាំងនៅក្នុងទីប្រជុំជនដ៏ធំបំផុតរបស់ប្រទេសកម្ពុជា។
នៅថ្ងៃអង្គារនេះ ក្រុមបុគ្គលិកសុខាភិបាលកម្ពុជា បានចាប់ផ្តើមថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) រយៈពេល ១៥ ថ្ងៃ ដល់ពលរដ្ឋអាយុ ៦០ឆ្នាំឡើងទៅ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
ផ្ទះលក់សាច់សុនខដ៏ប្រល័យមួយកន្លែង ក្នុងស្រុកស្គន់ ខេត្តកំពង់ចាមក្នុងប្រទេសកម្ពុជា ដែលបានសម្លាប់សត្វសុនខ ជាង១លានក្បាល បានបិទទ្វារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកម្ពុជាបានចាត់វិធានការនិងបង្កើនកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីលុបបំបាត់ការជួញដូរសាច់សត្វសុនខ។
នៅព្រឹកថ្ងៃព្រហស្បតិ៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
នៅយប់ថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ចំនួន ៣២៤.០០០ ដូស តាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសាកលរបស់អង្គការ WHO ដែលហៅថាកូវ៉ាក់ (COVAX)។
ព័ត៌មានផ្សេងទៀត
No media source currently available