ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ ប្រតិកម្មសាធារណជនអាមេរិក ក្រោយសេចក្តីសម្រេចថាលោក Derek Chauvin មានទោស

អតីត​មន្ត្រីប៉ូលិស​ក្រុង Minneapolis លោក Derek Chauvin ត្រូវបាន​គណៈវិនិច្ឆ័យ​របស់​តុលាការ​សម្រេច​ថា មាន​ទោស​ចំពោះ​បទ​ចោទប្រកាន់​ទាំង​អស់ ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​លោក George Floyd កាលពី​ខែ​ឧសភា ឆ្នាំ​មុន។ លោក Chauvin ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម​ដោយ​មិន​គិត​ទុក​ជា​មុន​កម្រិត​មធ្យម បទ​ឃាតកម្ម​ដោយ​មិន​គិត​ទុក​ជា​មុន​កម្រិត​ស្រាល និង​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​កម្រិត​មធ្យម។ រូបភាព​ខាង​ក្រោម​នេះ បង្ហាញ​ពី​ប្រតិកម្ម​របស់​សាធារណជន​នៅ​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​សេចក្តី​សម្រេច​នេះ​ត្រូវបាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​ ២០ ខែ​មេសា ឆ្នាំ ២០២១៕

XS
SM
MD
LG