ក្រុមតាលីបង់បានវាយដណ្ដើមយកបានខេត្តភាគច្រើននៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ កាលពីថ្ងៃអាទិត្យ ទី១៥ ខែសីហា ក្រុមនេះបានវាយលុកចូលដល់រដ្ឋធានីកាប៊ុល និងកំពុងរង់ចាំការផ្ទេរអំណាចដោយសន្ដិវិធី ខណៈដែលសេចក្ដីរាយការណ៍នានាបានឲ្យដឹងថា ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani និងក្រុមអ្នកជំនិតរបស់លោកមួយចំនួនបានចាកចេញពីប្រទេសអាហ្វហ្កានីស្ថានហើយ។ ប្រភពនានាបានប្រាប់ VOA ថា គណៈប្រតិភូរបស់មេដឹកនាំអាហ្វហ្កានីស្ថាននឹងធ្វើដំណើរទៅកាន់ប្រទេសកាតាជាទីកន្លែងដែល «ការផ្ទេរអំណាចទៅឲ្យក្រុមតាលីបង់» នឹងធ្វើឡើងជាផ្លូវការ៕
ទិដ្ឋភាពទូទៅនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅពេលដែលក្រុមតាលីបង់វាយលុក

១
ក្រុមយុទ្ធជនតាលីបង់ជិះរថយន្ដមួយគ្រឿងនៅតាមដងផ្លូវក្នុងខេត្ត Laghman ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

២
ក្រុមយុទ្ធជនតាលីបង់យាមល្បាតនៅក្នុងទីក្រុង Kandahar ដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

៣
ផ្សែងខ្មៅហុយឡើង បន្ទាប់ពីមានការវាយប្រយុទ្ធគ្នារវាងក្រុមតាលីបង់ និងកងកម្លាំងសន្ដិសុខអាហ្វហ្កានីស្ថាននៅក្នុងទីក្រុង Kandahar ដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

៤
ពលរដ្ឋអាហ្វហ្កានីស្ថាននាំគ្នាឈរតម្រង់ជួររាប់ម៉ោងដើម្បីរង់ចាំដកប្រាក់ពីធនាគារមួយក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។

៥
បុរសម្នាក់លក់ទង់ជាតិតាលីបង់នៅខេត្ត Herat ដែលស្ថិតនៅប៉ែកខាងលិចរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។

៦
ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនដែលត្រូវផ្លាស់ប្ដូរទីលំនៅក្នុងស្រុកដោយសារតែការប្រយុទ្ធគ្នារវាងក្រុមតាលីបង់ និងកងកម្លាំងសន្ដិសុខអាហ្វហ្កានីស្ថាន នាំគ្នាអង្គុយនៅក្នុងតង់ស្នាក់នៅបណ្ដោះអាសន្នក្នុងវិហារមួយក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១។

៧
ឧទ្ធម្ភាគចក្រ Chinook មួយគ្រឿងរបស់សហរដ្ឋអាមេរិកបើកនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខណៈដែលរថយន្ដការទូតនានាដឹកមន្ត្រីការទូតសហរដ្ឋអាមេរិកចេញពីបរិវេណស្ថានទូតនេះ។

៨
កងកម្លាំងជើងអាកាសរបស់អង់គ្លេសបានមកដល់រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ដើម្បីជួយជម្លៀសខ្លួនជនជាតិអង់គ្លេស និងបុគ្គលិកមួយចំនួនចេញពីរដ្ឋធានីនេះ ដោយសារតែស្ថានភាពសន្ដិសុខនៅទីនោះកាន់តែអាក្រក់។