ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កន្លែងលក់​សាច់​សត្វ​សុនខ​​ដ៏ធំមួយនៅកម្ពុជាបានបិទ​ទ្វារ

ផ្ទះ​លក់​សាច់​សុនខ​ដ៏​ប្រល័យ​មួយ​កន្លែង ក្នុង​ស្រុក​ស្គន់​ ខេត្ត​កំពង់ចាម​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​សម្លាប់​សត្វ​សុនខ​ ជាង​១លាន​ក្បាល បាន​បិទ​ទ្វារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​កម្ពុជា​បាន​ចាត់វិធានការ​និង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា ដើម្បី​លុប​បំបាត់​ការ​ជួញដូរ​សាច់​សត្វសុនខ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ អង្គការ Four Paws បាន​ចុះ​ប្រតិបត្តិ​សង្គ្រោះ​សត្វ​សុនខ​ទាំង​អស់​ពី​ផ្ទះ​លក់​សាច់​សត្វ​សុនខ​នេះ ដោយ​ផ្តល់​កន្លែង​ស្នាក់នៅ​បណ្តោះ​អាសន្ន​ដើម្បី​ពិនិត្យ​សុខមាលភាព​របស់​សត្វ​ទាំង​នោះ។ សត្វ​សុនខ​ទាំង​អស់​នេះ នឹង​ផ្តល់​ឲ្យ​សាធារណជន​នៅ​បរទេស ទទួល​សិទ្ធិ​យក​ទៅ​ចិញ្ចឹម។ ជា​រៀង​រាល់​ឆ្នាំ សត្វ​សុនខ​ក្នុង​ចន្លោះ​ពី ២លាន ទៅ ៣លាន​ក្បាល ត្រូវបាន​សម្លាប់។ នេះ​បើ​យោងតាម​ការ​សន្និដ្ឋាន​របស់​អង្គការ​សង្គ្រោះ​សត្វ Four Paws។ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ភោជនីយដ្ឋាន​ជាង ១០០ កន្លែង មាន​លក់​សាច់​សត្វ​សុនខ៕

XS
SM
MD
LG