ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ កម្ពុជា​ចាប់ផ្តើម​យុទ្ធនាការ​ចាក់វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca) រយៈពេល ១៥ថ្ងៃ ដល់​ពលរដ្ឋ​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ

នៅថ្ងៃ​អង្គារ​នេះ ក្រុម​បុគ្គលិក​សុខាភិបាល​កម្ពុជា បាន​ចាប់ផ្តើម​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca) រយៈពេល ១៥ ថ្ងៃ ដល់​ពលរដ្ឋ​អាយុ ៦០​ឆ្នាំ​ឡើង​ទៅ នៅ​មន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ។ ប្រជាពលរដ្ឋ​វ័យ​ចំណាស់​ជា​ច្រើន​នាក់ បាន​មក​តម្រង់​ជួរ​រង់ចាំ ដោយ​រក្សា​គម្លាត និង​សម្អាត​អនាម័យ​ដៃ ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​អាទិភាព​ដល់​ក្រុម​ពលរដ្ឋ​នេះ ដើម្បី​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស ខណៈ​ការ​ឆ្លង​រាលដាល​កំពុង​បន្ត​កើន​ឡើង​ខ្លាំង។ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ បន្ថែម​ទៀត​ ប្រមាណ ១,៤ លាន​ដូស នឹង​មក​ដល់​កម្ពុជា នៅថ្ងៃ​សុក្រ ទី២៦ ក្នុង​សប្តាហ៍​នេះ បើ​គ្មាន​ការ​ផ្លាស់ប្តូរ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​សប្តាហ៍​មុន៕

XS
SM
MD
LG