ជាង៤០ឆ្នាំ ក្រោយការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ថា្នក់ដឹកនាំកំពូលពីររូបរបស់របបខ្មែរក្រហមត្រូវបានកាត់ទោសដាក់គុកអស់មួយជីវិតជាស្ថាពរ។ យ៉ាងណាក៏ដោយ ជនរងគ្រោះខ្មែរមួយចំនួននៅមិនទាន់អស់ចិត្តអស់កាយទាក់ទិននឹងមូលហេតុនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងនៅឡើយ។
លោក Lars Olsen មន្ត្រីផ្នែកច្បាប់នៃសាលាក្ដីខ្មែរក្រហម បានឲ្យដឹងថា ការប្រកាសនេះគឺជាការផ្ដល់ឱកាសដល់ភាគីនៃបណ្ដឹងសម្រាប់ទទួលនូវយុត្តិធម៌ និងការប្រើប្រាស់សិទ្ធិដែលខ្លួនមាននៅក្នុងតុលាការ។
ភាគីនានាទាមទារទោសធ្ងន់ធ្ងរប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន អតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ មុនពេលតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម សម្រេចប្រកាសសាលដីកាស្ថាពរ ក្នុងសំណុំរឿង០០២ វគ្គ ១ នៅសប្តាហ៍ខាងមុខ។
កំណត់និពន្ធ៖ ការស៊ើបអង្កេត និងរាយការណ៍អំពីអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើង គឺជាកិច្ចការដ៏មានមហិច្ចតាមួយសម្រាប់អ្នកយកព័ត៌មាន ដែលត្រូវការការជឿទុកចិត្តលើខ្លួនឯងខ្ពស់។ នេះបើយោងតាមការយល់ឃើញរបស់លោកស្រី Elizabeth Becker អ្នកនិពន្ធដែលទទួលបានពានរង្វាន់ និងជាអ្នកយកព័ត៌មានអាមេរិកដ៏ល្បីមួយរូប។ ថ្មីៗនេះ លោកស្រីបានសរសេរអត្ថបទមួយសម្រាប់ Columbia Journalism Review ដោយលាតត្រដាងពីភាពខុសគ្នារវាងសេចក្តីរាយការណ៍អំពីរបបខ្មែរក្រហមចំនួនពីរ ដែលរៀបរៀងឡើងដោយលោកស្រី និងដោយលោក Richard Dudman ដែលជាអ្នកឆ្លងឆ្លើយព័ត៌មានអំពីកិច្ចការបរទេសរបស់រដ្ឋាភិបាលអាមេរិក ក្រោយពេលដែលអ្នកទាំងពីរត្រូវបានអញ្ជើញឲ្យទៅយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៨ ដោយបានសម្ភាសន៍ ប៉ុល ពត។ នៅក្នុងបទសម្ភាសន៍ជាមួយនាង ទែន សុខស្រីនិត នៃ VOA លោកស្រី Elizabeth Becker បានបញ្ជាក់ថា ប្រវត្តិសាស្ត្របានបញ្ជាក់ថា សេចក្តីរាយការណ៍របស់លោកស្រីគឺត្រឹមត្រូវ ដែលថា មេដឹកនាំខ្មែរក្រហមបានប្រព្រឹត្តអំពើសាហាវព្រៃផ្សៃ។ បន្ថែមលើនេះ លោកស្រីក៏បានផ្ញើសារដ៏សំខាន់មួយដល់អ្នកយកព័ត៌មានសព្វថ្ងៃនេះ ឲ្យបន្តស្វែងរកការពិតជុំវិញឧក្រិដ្ឋកម្មបែបឃោរឃៅ ដែលអាចកើតមានឡើង បើទោះបីជាពិភពលោកមិនចង់ជឿលើអ្វីដែលអ្នកយកព័ត៌មានបានរាយការណ៍ក៏ដោយ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៕
ប្រវត្តិសាស្រ្ត គឺជាអ្នកបញ្ជាក់ថាជនជាតិស៊ុយអែតជាអ្នកយល់ខុស។ ទោះបីអតីតគណៈប្រតិភូរបស់ប្រទេស ស៊ុយអែត លោក បឺកស្រ្តម ផ្ទាល់មិនបានទទួលស្គាល់នូវទង្វើរបស់ខ្មែរក្រហម កាលពីឆ្នាំ១៩៧៩ មួយឆ្នាំក្រោយពីលោកវិលត្រឡប់ពីប្រទេសកម្ពុជាក្តី។
នាសប្តាហ៍នេះ សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានផ្អាកដំណើរការកាត់ទោសសំណុំរឿង០០២/០២ដោយសារបញ្ហាជំនន់ទឹកភ្លៀង នៅបរិវេណនៃសាលាក្ដីមួយនេះ។ អ្នកឃ្លាំមើលការកាត់ទោសសាលាក្ដីខ្មែរក្រហមនិងតំណាងដើមបណ្ដឹងរដ្ឋបវេណី បង្ហាញការព្រួយបារម្ភអំពីការយឺតយ៉ាវនៃការកាត់ទោស លើមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ដែលមានវ័យកាន់តែចាស់ទៅ។ យ៉ាងណាក៏ដោយ មន្រ្តីនៃសាលាក្ដីខ្មែរក្រហមបានឲ្យដឹងថាសាលាក្ដីនឹងបន្តការងាររបស់ខ្លួននៅថ្ងៃច័ន្ទសប្ដាហ៍។
អង្គជំនុំជម្រះសាលាដំបូងនៃតុលាការខ្មែរក្រហម ចាប់ពីថ្ងៃអង្គារខាងមុខគ្រោងនឹងបើកសវនាការដេញដោលចំពោះភ័ស្តុតាងចោទប្រកាន់ពីការពាក់ព័ន្ធនឹងការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ធវៈក្នុងរបបខ្មែរក្រហម។
ពេលខ្លះការនិពន្ធបែបប្រលោមលោក អាចដោះស្រាយបញ្ហាតានតាំងផ្លូវចិត្ត ដែលមានភាពឈឺចាប់ក្នុងការនិយាយចេញទៅក្រៅ។ អ្នកស្រី យឹម វ៉ារីនី គឺជាកវីនិពន្ធអាមេរិកាំងដើមកំណើតខ្មែរម្នាក់ ដែលបានឆ្លងកាត់បទពិសោធន៍នេះ ហើយបានសរសេររៀបរាប់នៅក្នុងសៀវភៅប្រលោមលោកដំបូងរបស់អ្នកស្រី មានចំណងជើងថា ព្រះនាងដែលនិរទេសខ្លួន។
អង្គការសហប្រជាជាតិដើម្បីលុបបំបាត់អំពីហិង្សាលើស្រ្តី បានផ្តល់មូលនិធិដល់កម្មវិធីវិទ្យុ«ស្ត្រីក្នុងសម័យខ្មែរក្រហម»ឲ្យដំណើរការផ្សាយជាលើកទីពីរ ក្រោយពីកម្មវិធីបានបញ្ចប់នៅឆ្នាំ២០១៤។
ការតាំងពិព័រណ៍មានចំណងជើង៖ «ជាប្រវត្តិសាស្រ្តនាពេលអនាគត » ជាស្នាដៃសិល្បៈចំនួនដប់ប្រាំបីដែលមានជារូបភាព សម្លេង វីដេអូ ចម្លាក់ គំនូរ ការបោះពុម្ព និងឋបនកម្មជាដើម ក្នុងគោលបំណងសិក្សាស្វែងយល់ភាពតានតឹងសង្គមបន្ទាប់ពីសម័យសង្រ្គាម។ ការតាំងពិព័រណ៍នេះរៀបចំនៅសារមន្ទីរជាតិចាប់តាំងពីថ្ងៃទី១ ខែកក្ដដា ដល់ថ្ងៃទី៣១ ខែសីហា ដែលត្រូវបានរចនា និងផលិតដោយសិល្បករខ្មែរនិងអូស្រ្តាលីចំនួន១៥នាក់។
ឌុចក្នុងនាមជាអ្នកទទួលខុសត្រូវក្នុងគុកទួលស្លែងស២១នៃរបបខ្មែរក្រហមចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ បានទទួលស្គាល់ថា គាត់បានសម្លាប់ជនបស្ចឹមប្រទេស៤នាក់ដែលមិនបានបញ្ជាក់ឈ្មោះ ដោយប្រើកង់ឡានដុតកម្ទេចសាកសពឲ្យទៅជាផេះផង់ ក្នុងពេលដែលពួកគេបានជាប់ឃុំក្នុងគុកទួលស្លែងក្នុងរាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត