សាលាក្តីខ្មែរក្រហម ដែលលេចចេញជារូបរាងក្រោមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប.)នេះ មានឈ្មោះជាផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។
ក្នុងសក្ខីកម្មរបស់ខ្លួន នាថ្ងៃទីពីរនេះ ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅឌុច បានអះអាងថា ខ្លួនទទួលបញ្ជាពី នួន ជា ឲ្យ«កម្ទេច គុកទួលស្លែង» និងសម្លាប់អ្នកជាប់ឃុំនៅទីនោះទាំងអស់នៅក្នុងនោះ មុនពេលដែល កងទព័វៀតណាមចូលមកដល់នាចុងឆ្នាំ១៩៧៦។
ក្នុងការផ្តល់សក្ខីកម្មរបស់ខ្លួននាថ្ងៃអង្គារនេះទណ្ឌិត កាំង ហ្កេកអ៊ាវ បានបង្ហាញបញ្ជាក់ដដែលៗថា នួន ជា បានបញ្ជាមកដល់ខ្លួនទាំងប្រយោលនឹងដោយផ្ទាល់ក្នុងអំឡុងពេលដែល សុន សេន ទទួលបញ្ជាទៅកាន់កាប់សមរភូមិនាឆ្នាំ១៩៧៧។
កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានអះអាងសារជាថ្មីថានួន ជា បងធំទីពីរនៃរបបខ្មៅងងឹតនេះគឺជាអ្នកដែលបញ្ជាខ្លួនឲ្យសាកសួរនិងធ្វើទារុណកម្ម លើជនណាដែលនាំមកកាន់គុកដ៏សាហាវនេះ។ ឆ្លើយចំពោះមុខចៅក្រមនិងអង្គជំនុំជម្រះ នៃសាលាក្តីខ្មែរក្រហម ឌុច បញ្ជាក់ពីការភ្ញាក់ផ្អើល ចំពោះការបដិសេធរបស់នួន ជា ហើយហៅ «ការបដិសេធនេះគឺវាមិនមានន័យ»៕
លោក អាឡិចហ្សានដឺ ហ៊ីនតុន (Alexander Hinton) សាស្ត្រាចារ្យនិងជាអ្នកនិពន្ធសៀវភៅស្ដីពីរបបខ្មែរក្រហមម្នាក់ បានផ្ដល់សក្ខីកម្មរយៈពេលបីថ្ងៃកន្លះ នៅក្នុងសំណុំរឿង០០២/០២ នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហម ក្នុងរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅនេះ។ នាង សើ សាយ្យាណា នៃ VOA បានសម្ភាសអ្នកនិពន្ធ និងជាអ្នកស្រាវជ្រាវជនជាតិអាមេរិកកាំងរូបនេះ អំពីការប្រឈមមុខរបស់លោកជាមួយនឹង នួន ជា «បងធំទី២» នៅក្នុងពេលសវនាការនោះ។ សូមលោកអ្នកស្ដាប់សម្ភាសន៍នេះដូចតទៅ។
អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយហៅការប្រៀបធៀបនោះថាជា ការ«ខ្វះការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយលើកិច្ចការដំណើរការរបស់សាលាក្តីខ្មែរក្រហមជាការផ្សព្វផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់ គឺជាការនិយាយភូតកុហក បំផ្លើសនិងមានចរិតនយោបាយ»។
នាង ហឿន សុភ័ក្ត្រ នៃ VOA បានជួបសម្ភាសន៍ជាមួយអ្នកនាង ស៊ីរិ សាវីណា នៅបន្ទាប់ផ្សាយរបស់ VOA ក្នុងរដ្ឋធានី Washington អំពីព័ត៌មានលម្អិត និងសារៈសំខាន់នៃគម្រោងសារមន្ទីរនេះ។
នៅចំពេលដែលមានការដាក់ឱ្យដំណើរការសេវាកម្មរថភ្លើងដឹកអ្នកដំណើរ ភ្នំពេញ-ក្រុងព្រះសីហនុ កាលពីចុងខែមុន អ្នកស្រាវជ្រាវ និងអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យ បានរំឭកឡើងវិញពីការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវដែក ដើម្បីជម្លៀសប្រជាពលរដ្ឋដោយបង្ខំ កាលពីប្រមាណ៤០ឆ្នាំមុន។
នៅព្រឹកថ្ងៃ២០ឧសភា អ្នករស់រានមានជិវិតពីសម័យប៉ុល ពត ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាង១០០០នាក់ប្រារព្ធទិវា«ការចងចាំ»នៅវាលពិឃាដប្រល័យពូជសាសន៏ជើងឯកដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃរបបខ្មែរក្រហមឆ្នាំ១៩៧៥ដល់១៩៧៩។ចាប់ពីឆ្នាំ១៩៨៤មក ទិវា«ការចងចាំ»ជាថ្ងៃដែលគណបក្សកាន់អំណាចចាត់ទុកថាថ្ងៃរំលឹកអំពីរបបកាប់សម្លាប់គ្នានៅសម័យខ្មែរក្រហម តែអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងយល់ថាវាជាថ្ងៃដែលបក្សកាន់អំណាចធ្វើនយោបាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋកម្ពុជាមានការដឹងគុណដល់ខ្លួនក្នុងការដឹកនាំប្រទេសរយៈពេលជាង៣០ឆ្នាំបន្ទាប់របបប៉ុល ពតបានដួលរលំ។
កាលពីថ្ងៃសៅរិ៍កន្លងទៅ ប្រទេសអាមេនី បានរៀបចំវេទិកាពិភពលោក«ប្រឆាំងនឹងឧក្រិដ្ឋកម្មនៃអំពើប្រល័យពូជសាសន៍» ដែលបាននិយាយដល់ការស្លាប់មនុស្ស១.៥លាននាក់ នៅក្នុងអំពើប្រល័យពូជសាសន៍មួយ កើតឡើងពីឆ្នាំ១៩១៥ដល់ឆ្នាំ១៩២៣។
ចាប់ពីថ្ងៃអង្គារ ទី២៦ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសានេះ សកលវិទ្យាល័យ Kent State នៅរដ្ឋ Ohio សហរដ្ឋអាមេរិក រៀបចំវេទិកាសាធារណៈមួយ ស្តីអំពី«ប្រទេសកម្ពុជាក្រោយព្រឹត្តិការណ៍បង្ក្រាបបាតុករនៅ Kent State»។
លោក សាស្ត្រាចារ្យ អាឡិចហ្សានដឺ ហ៊ីនតុន (Alexander Hinton) បានសន្ទនាជាមួយនាង សើ សាយ្យាណា នៃ VOA អំពីការប្រឈមរបស់លោកជាមួយនឹង «បងធំទី២» នួន ជា នៅក្នុងសាលសវនាការ។
ព័ត៌មានផ្សេងទៀត