បើតាមការសិក្សារបស់មជ្ឈមណ្ឌលឯកសារកម្ពុជា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋយ៉ាងតិច១លាន៧សែនបានស្លាប់ក្នុងរបបនោះ។
ការសិក្សាថ្មីមួយដែលធ្វើឡើងក្នុងចំណោមអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមជាង៣ម៉ឺននាក់បង្ហាញថា អ្នករស់រានម្នាក់ក្នុងចំណោម៤នាក់នៅបន្តរងផលប៉ះពាល់ផ្នែកសុខភាពផ្លូវចិត្ត ដោយសារបទពិសោធន៍ឆ្លងកាត់ក្នុងរបបខ្មែរក្រហម ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលប្រជាពលរដ្ឋប្រមាណ១លាន៧សែនបានស្លាប់ក្នុងរបបនោះ។
ដើម្បីផ្សារភ្ជាប់អនាគតគ្រូពេទ្យជំនាញវ័យក្មេងរបស់កម្ពុជា មជ្ឈមណ្ឌលឯកសារកម្ពុជាបានរៀបចំសិក្ខាសាលាអំពីស្ថានភាពសុខភាពរបស់ជនរងគ្រោះនៃរបបខ្មែរក្រហមដល់និស្សិតពេទ្យកម្ពុជា។
លោក ម៉ន សុគឿន នាយកប្រតិបត្តិនៃអង្គការយុវសន្តិភាពថ្លែងថា យុវជនមានតួនាទីសំខាន់ក្នុងការងារយូរអង្វែងជាច្រើននៅក្រោយការបញ្ចប់ទៅនៃសាលាក្តីខ្មែរក្រហម ដូចជាកិច្ចការបង្ការការកើតឡើងវិញនូវរបបប្រល័យពូជសាសន៍ និងការថែរក្សាការចងចាំប្រវត្តិសាស្ត្រនៅតាមសហគមន៍។
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនតាំងពីឆ្នាំ ២០០៧ ហើយត្រូវឃុំខ្លួននៅសាលាក្តីខ្មែរក្រហម អស់ប្រមាណជា១៥ឆ្នាំមកហើយ។
លោក Nate Thayer អ្នកសារព័ត៌មានដែលបានប្រថុយជីវិតដើម្បីជួបសម្ភាស ប៉ុល ពត និងរាយការណ៍ពីស្ថានភាពនយោបាយផ្តាច់ការនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាពនៅគេហដ្ឋានគ្រួសាររបស់លោកនៅរដ្ឋ Massachusetts នាពេលកន្លងទៅនេះ។ លោកមានអាយុ ៦២ឆ្នាំ។
លោក Nate Thayer អ្នកកាសែតអាមេរិកាំងមិនចំណុះឱ្យស្ថាប័នណាមួយដែលបានយកព័ត៌មានមុនគេបង្អស់តាមរយៈកិច្ចសម្ភាសឆ្នាំ ១៩៩៧ របស់លោកជាមួយនឹង ប៉ុល ពត ដែលជាមេដឹកនាំរបបប្រល័យពូជសាសន៍ខ្មែរក្រហមក្នុងប្រទេសកម្ពុជា បានស្លាប់នៅអាយុ ៦២ ឆ្នាំ។
លោក ហ៊ុន ម៉ាណែត បានថ្លែងក្នុងពិធីនោះថា ការផ្ទេរ-ទទួលអគារគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ថា ការដាក់បញ្ចូលចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនិងឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រ ទៅក្នុងកម្មវិធីសិក្សាទូលំទូលាយជាងមុន បញ្ជាក់អំពីជំហានទៅមុខរបស់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅទៅអនាគត។
នៅថ្ងៃព្រហស្បតិ៍នេះ តុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសមេដឹកនាំខ្មែរក្រហម លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ឲ្យជាប់ពន្ធនាគារមួយជីវិត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន និងឃុំឃាំងអស់រយៈពេល ១៥ ឆ្នាំមកហើយ។ នេះជាសេចក្តីសម្រេចចុងក្រោយ ហើយតុលាការនឹងបញ្ចប់សវនាការនៃកាត់ទោសមេដឹកនាំខ្មែរក្រហម។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាព្រឹកថ្ងៃព្រហស្បត៌៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ គឺសាលាក្តីខ្មែរក្រហម ប្រកាសសាលដីកាទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សេចក្តីសម្រេចរបស់តុលាការខ្មែរក្រហម នាថ្ងៃព្រហស្បតិ៍ ជាការសម្រេចចុងក្រោយទៅលើបណ្តឹងសាទុក្ខរបស់លោក ខៀវ សំផន អាយុ ៩១ ឆ្នាំ ដែលត្រូវបានកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត កាលពីខែសីហា ឆ្នាំ ២០២១ ក្នុងសំណុំរឿង ០០២ វគ្គ ២។
ព័ត៌មានផ្សេងទៀត
No media source currently available