មេដឹកនាំខ្មែរក្រហមភាគច្រើនបានស្លាប់ដោយសារជំងឺផ្សេងៗក្នុងពេលនិងក្រោយពេលសំណុំរឿងក្តីរបស់ពួកគេកំពុងដំណើរការឬបានបញ្ចប់។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនិងអតីតមេដឹកនាំខ្មែរក្រហម មិនត្រូវបានកំណត់ជាក់លាក់ថាជាក្រុមអាទិភាពក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេនោះទេ។
ក្រៅពីរៀបរាប់ទឡ្ហីករណ៍ជាច្រើន សហមេធាវីការពារក្តីឲ្យលោក មាស មុត ក៏បានជំរុញឲ្យអង្គបុរេ ជំនុំជម្រះ«ត្រូវតែបំពេញកិច្ចឲ្យឆាប់រហ័ស នៅក្នុងការសម្រេចពីជោគវាសនានៃរឿងក្តី០០៣»។
អ្នកស្រីលី គឹមសេង អាយុ៨៦ឆ្នាំបានស្លាប់ក្រោយពីបានមើលទូរទស្សន៍ហើយក្រោកឈររួចក៏ដួលបោកក្បាលផ្នែកខាងក្រោយនៅម៉ោងជាង១រសៀលហើយក៏បានស្លាប់នៅម៉ោងប្រមាណ៣រសៀលនៅថ្ងៃពុធ ទី២៦ខែឧសភា។
ក្រុមចៅក្រមជាតិ និងអន្តរជាតិនៃអង្គបុរេជំនុំជម្រះ មិនអាចរកសំឡេងភាគច្រើនលើសលុបដើម្បីសម្រេចឲ្យបានច្បាស់លាស់។
វិបសាយ VICE បានដករូបជនរងគ្រោះគុកទួលស្លែងចេញកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីរងការថ្កោលទោសថា បានយករូបរបស់ជនរងគ្រោះទាំងនោះទៅបន្ថែមពណ៌ថ្មីនិងកាត់តបន្ថែមស្នាមញញឹម និងបានផ្សព្វផ្សាយជាសាធារណៈ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រោយពីការសាកសួរជាច្រើនឆ្នាំ សហចៅក្រមស៊ើបអង្កេតអន្តរជាតិបានចេញដីកាដំណោះស្រាយកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ បញ្ជូនសំណុំរឿងលោក មាស មុត ទៅជំនុំជម្រះ ប៉ុន្តែក្នុងថ្ងៃតែមួយនោះដែរ សហចៅក្រមស៊ើបអង្កេតជាតិបានចេញដីកាសម្រេចលើកលែងការចោទប្រកាន់។
ជនរងគ្រោះក្នុងសម័យខ្មែរក្រហម លើកឡើងថាពួកគេសោកស្តាយដែលមិនបានឃើញអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ និយាយរឿងរ៉ាវអតីតកាល និងទទួលស្គាល់កំហុស បើទោះបីជាពួកគេមិនបានស្គាល់រូបលោកដូចមេដឹកនាំជាន់ខ្ពស់ផ្សេងទៀតនៃរបបខ្មែរក្រហមក៏ដោយ។
ខណៈអតីតមេដឹកនាំរបបវាលពិឃាតចាស់ជរានិងខ្លះបានស្លាប់ ការស្លាប់ជាបន្តបន្ទាប់របស់អតីតមេខ្មែរក្រហមទាំងក្នុងអំឡុងពេលកំពុងកាត់ទោសដែលមានដូចជា នួន ជា និងអៀង សារី និងអ្នកដែលកំពុងទទួលទោស ដោយសារតែវ័យចាស់ជរានិងជំងឺ ដូចជាករណី កាំង ហ្កេចអ៊ាវ ហៅ ឌុច
ក្នុងឆ្នាំ២០១០ សាលាក្តីដែលគាំទ្រដោយអ.ស.ប. បានរកឃើញថា លោកកាំង ហ្គេកអ៊ាវ ឬ សមមិត្ត ឌុច មានពិរុទ្ធពីបទឃាតកម្មទ្រង់ទ្រាយធំ ការធ្វើទារុណកម្ម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅគុកទួលស្លែង។
លោកកាំង ហ្កេចអ៊ាវហៅឌុច អតីតប្រធានមន្ទីរស២១ហៅគុកទួលស្លែងបានស្លាប់ក្នុងវ័យ៧៨ឆ្នាំនៅយប់រំលងអធ្រាត្រថ្ងៃអង្គារឈានចូលថ្ងៃពុធ។ លោកជាទណ្ឌិត ដែលត្រូវបានសាលាក្ដីខ្មែរក្រហមកាត់ទោសកំណត់ជាប់ពន្ធនាគារអស់មួយជីវិតអំពីតួនាទីដឹកនាំមន្ទីរសន្ដិសុខដ៏អសោចរបស់ខ្មែរក្រហម
ព័ត៌មានផ្សេងទៀត
No media source currently available