និពន្ធនាយកកាសែត The Cambodia Daily គឺលោកស្រី Jodie Dejongeបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យនេះដែរថា «នេះគឺថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃនេះ សហព្រះរាជអាជ្ញាជាតិ បានអះអាងថា លោក អោ អាន មិនស្ថិតក្នុងយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប. ទេ ដោយយោងលើហេតុផលថា លោក អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់បំផុតនិងជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។
ការទទូចសុំរបស់មេធាវី និងសកម្មជនបឹងកក់នេះ ធ្វើឡើងក្នុងជំនួបដ៏កម្រមួយ ជាមួយប្រេសិតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនៅតំបន់បឹងកក់។
ការតាំងពិព័រណ៍អំពីរបបខ្មែរក្រហមដ៏គួរឲ្យរន្ធត់នៅក្នុងសារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ ត្រឹមពេលនោះ ពលរដ្ឋអាមេរិកាំងប្រមាណជាង១លាននាក់នឹងបានយល់ដឹងអំពីសោកនាដកម្មនៅក្នុងប្រទេសកម្ពុជានេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដែលជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ។
សាលាក្ដីមិនបានបញ្ជាក់ថា ពេលណាខ្លួននឹងចេញសាលក្រមប្រឆាំងនឹងជនជាប់ចោទទាំងពីរនោះទេ។
លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍ លោក នេត្រ ភត្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមអំពីការបិទបញ្ចប់សវនាការ០០២ វគ្គ២នេះទាំងស្រុងដូចតទៅ៕
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខ្មែរក្រហមចុះថ្ងៃទី១៣ ខែមិថុនានេះ បានឲ្យដឹងថា តុលាការបានធ្វើការស៊ើបសួរលើលោកយឹម ទិត្យអស់រយៈពេល៨ឆ្នាំ ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា គួរផ្តល់សេរីភាពដល់យុវជនខ្មែរចំពោះការសិក្សាអំពីប្រវតិ្តសា
លោកឆាង យុនិយាយថា បទពិសោធន៍ផ្ទាល់ខ្លួនដែលលោកបានដកស្រង់កន្លងមកគឺថា ការទាក់ទង និងការបញ្ចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទៅក្នុងដំណើរការចងក្រងឯកសារដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដែលចង់ធ្វើការលើរឿងអំពើប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
សំណុំរឿង០០៣ និង០០៤ ដែលមានជនជាប់ចោទ៤នាក់ ត្រូវគេចាត់ទុកថា ជាសំណុំរឿង ដែលមានការជ្រៀតជ្រែកផ្នែកនយោបាយ។
ព័ត៌មានផ្សេងទៀត
No media source currently available