ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នួន ជា​និង​ខៀវ សំផន​ស្ថិត​ក្រោម​ការ​ពិចារណា​ដាក់​ទោស​ទណ្ឌ​ក្រោយ​បិទ​បញ្ចប់​សវនាការ​វគ្គ​ចុងក្រោយ


រូប​ឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)
រូប​ឯកសារ៖ ជន​ជាប់​ចោទ ​ខៀវ​ សំផន​ និង​ នួន​ ជា​ ក្នុង​សាល​សវនាការ​មួយ​កាល​ពី​ឆ្នាំ​២០១៣។ (រូបថត​ផ្តល់​ឲ្យ​ដោយ Mark Peters/ECCC)

សាលាក្ដី​មិន​បាន​បញ្ជាក់​ថា ​ពេល​ណា​ខ្លួន​នឹង​ចេញ​សាលក្រម​ប្រឆាំង​នឹង​ជន​ជាប់ចោទ​ទាំងពីរ​នោះ​ទេ។

សាលាក្ដី​ខ្មែរ​ក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់​សវនាការ​ស្ដាប់​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​ក្នុង​សំណុំ​រឿង​០០២ វគ្គ២ ដែល​មាន​រយៈពេល​៩ថ្ងៃ​ហើយ នៅ​ថ្ងៃ​សុក្រ​នេះ។ ចៅក្រម​នៃ​តុលាការ​នេះ បាន​ដកឃ្លា​ដើម្បី​ពិភាក្សា​ចេញ​សាល​ក្រម​នា​ពេល​ខាងមុខ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​សាលាក្ដី​ខ្មែរក្រហម​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ។

ចៅក្រម​បាន​សួរ​ដេញ​ដោល​ជន​ជាប់​ចោទ​ក្នុង​សំណុំរឿង​នេះ​ទាំងពីរ​នាក់​គឺ នួន ជា បងធំ​ទី២ និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​ ដែល​ជាប់​ចោទ​ពី​បទ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ អំពើ​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ច្បាប់​អន្តរជាតិ​មួយ​ចំនួន​ទៀត។

សូម​ស្តាប់​អ្នក​នាំពាក្យ​លោក នេត្រ ភក្ត្រា ពន្យល់​បន្ថែម​អំពី​ការ​បិទ​បញ្ចប់សវនាការ​៩​ថ្ងៃ​នេះ។

ក៏​ប៉ុន្តែ​នៅ​ចុង​បញ្ចប់​នៃ​បទ​បង្ហាញ​របស់​លោក ជនជាប់​ចោទ ខៀវ សំផន បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ថា​ លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​នោះ​ទេ ដោយ​បាន​អះអាង​ថា នោះ​ជា​ការ​ឃោសនា​របស់​វៀតណាម។

សេចក្ដី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា សវនាការ​ដែល​បាន​ស្ដាប់​ការ​ផ្ដល់​សក្ខីកម្ម​ពី​សាក្សី​និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ចំនួន​ហើយ​និង​អ្នក​ជំនាញ​សរុប​ទាំងអស់​១៨៥​នាក់​នោះ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន។ ទោះជា​យ៉ាង​ណា​ក៏​ដោយ​សាលាក្ដី​មិន​បាន​បញ្ជាក់​ថា ​ពេល​ណា​ខ្លួន​នឹង​ចេញ​សាលក្រម​ប្រឆាំង​នឹង​ជន​ជាប់ចោទ​ទាំងពីរ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG