បទសម្ភាសន៍៖ យុវជនខ្មែរនិងការយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន
មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា គួរផ្តល់សេរីភាពដល់យុវជនខ្មែរចំពោះការសិក្សាអំពីប្រវតិ្តសាស្រ្តរបស់ខ្លួន។ លោកបានលើកឡើងដូច្នេះ ប្រាប់ដល់ VOA ក្នុងអំឡុងពេលដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅរដ្ឋធានី Washington កាលពីខែឧសភាកន្លងទៅនេះ។ នាង ហុង ចិន្តា នៃ VOA បានសម្ភាសលោក ឆាំង យុ ដោយផ្ទាល់អំពីយុវជនខ្មែរនិងការយល់ដឹងរបស់ពួកគេអំពីប្រវត្តិសាស្រ្តរបស់ខ្លួន។ សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖