ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ គម្រោង​ «ខ្សែ​អំបោះ​មាស»

គម្រោង​ «ខ្សែ​អំបោះ​មាស» ​បង្កើត​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) សហការ​ជាមួយ​នឹង​វិចិត្រសាល​នៅ​ទីក្រុង ឡុងដ៍ របស់​ក្រុមហ៊ុន​រចនា​ប្លង់​ ដេវ៉ា កាង (DaeWha Kang) ដើម្បី​បង្កើត​ជីវិត​ថ្មី​ដល់​ស្រុក​អន្លង់វែង ពី​ទីក្រុង​ដែល​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ មក​ជា​ទីក្រុង​សន្តិភាព ដោយ​ប្រើ​ប្រាស់​ទស្សនៈ «ការ​កែច្នៃ​សណ្ឋានដី​ ការ​ព្យាបាល​របួស​សង្គម»។
សំណើរ​គម្រោង​ប្រព័ន្ធ​ «ខ្សែ​អំបោះ​មាស» នេះ​គឺ​ដើម្បី​ផ្សារភ្ជាប់​តំបន់​ប្រវត្តិសាស្រ្ត ១៤​កន្លែង​ពីភូមិ​អន្លង់​វែង ទៅ​កាន់​កំពូល​ភ្នំ​ដងរែក ដោយ​ឆ្លង​កាត់តំបន់​កសិកម្ម​នានា។ ដំណើរ​ទស្សនា​តាម​ដង​ផ្លូវ​នេះ អាច​ឲ្យ​អ្នក​ទស្សនាស្វែង​យល់​ពី​ប្រវត្តិសាស្រ្ត​និង​ចូលរួម​លើកកម្ពស់​បរិស្ថាន​នៅ​តំបន់​ផង​ដែរ៕

XS
SM
MD
LG