ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»កំពុងតែចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួននៅកម្ពុជានិងបរទេស បន្ថែមពីលើការមើលតាមសេវាវីដេអូតាមតម្រូវការ Netflix។ មានប្រជាជនខ្មែរជាច្រើនបានទៅមើលរឿងនេះតាមរោងភាពយន្ត។ អ្នករស់រានពីរបបខ្មែរក្រហមក្រើនរំឭកយុវជនជំនាន់ក្រោយឲ្យយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតបន្ថែមលើការមើលរឿងកុន។
កញ្ញា សា ហ្វាទីលី ថ្លែងប្រាប់ Hello VOA ថា ការដែលមានភាពយន្តហូលីវូដត្រូវបានថតនៅក្នុងប្រទេសកម្ពុជាជាទ្រង់ទ្រាយធំ បានផ្តល់ដល់ផលិតករវ័យក្មេងកម្ពុជានូវជំនាញថតកុនកម្រិតអន្តរជាតិ ការលើកទឹកចិត្ត និងឱកាសបន្ថែមសម្រាប់ផលិតភាពយន្តសម្រាប់ក្រៅប្រទេសទៀត។
ក្រុមបញ្ញវន្តថ្លែងថា សន្តិភាពអាចបន្តបានជានិរន្តនៅកម្ពុជា ប្រសិនបើមេដឹកនាំ និងអ្នកជំនាន់ក្រោយមិនយកចិត្តហិង្សាមកដឹកនាំប្រទេស ហើយចេះទទួលយកគំនិតផ្ទុយគ្នាសម្រាប់ស្ថាបនាប្រទេស។
ក្រុមកម្មាភិបាលខ្មែរក្រហមបានធ្វើបាប រំលោភអ្នកស្រី ហើយមានបំណងសម្លាប់អ្នកស្រី។ ប៉ុន្តែអ្នកស្រីបានរួចខ្លួន ដោយការអាណិតរបស់កម្មាភិបាលម្នាក់ ខណៈអ្នកឯទៀតកំពុងសម្លាប់ស្ត្រីមានផ្ទៃពោះម្នាក់ទៀត។ អ្នកស្រីបានចូលទៅពួននៅក្នុងត្រពាំងដែលនៅក្បែរកន្លែងនោះអស់រយៈពេល៣ថ្ងៃ។
និពន្ធនាយកកាសែត The Cambodia Daily គឺលោកស្រី Jodie Dejongeបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យនេះដែរថា «នេះគឺថ្ងៃដ៏ខ្មៅងងឹតមួយសម្រាប់សេរីភាពសារព័ត៌មាននៅកម្ពុជា»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរួមនៅថ្ងៃនេះ សហព្រះរាជអាជ្ញាជាតិ បានអះអាងថា លោក អោ អាន មិនស្ថិតក្នុងយុត្តាធិការរបស់សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអ.ស.ប. ទេ ដោយយោងលើហេតុផលថា លោក អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់បំផុតនិងជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។
ការទទូចសុំរបស់មេធាវី និងសកម្មជនបឹងកក់នេះ ធ្វើឡើងក្នុងជំនួបដ៏កម្រមួយ ជាមួយប្រេសិតសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនៅតំបន់បឹងកក់។
ការតាំងពិព័រណ៍អំពីរបបខ្មែរក្រហមដ៏គួរឲ្យរន្ធត់នៅក្នុងសារមន្ទីរចងចាំអំពីអំពើប្រល័យពូជសាសន៍របស់អាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ ត្រឹមពេលនោះ ពលរដ្ឋអាមេរិកាំងប្រមាណជាង១លាននាក់នឹងបានយល់ដឹងអំពីសោកនាដកម្មនៅក្នុងប្រទេសកម្ពុជានេះ។
មជ្ឈមណ្ឌលឯកសារកម្ពុជាបើកវគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនប្រវត្តិសាស្រ្តខ្មែរក្រហមដែលជាផ្នែកមួយនៃសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះដោយរបបកម្ពុជាប្រជាធិបតេយ្យ។
សាលាក្ដីមិនបានបញ្ជាក់ថា ពេលណាខ្លួននឹងចេញសាលក្រមប្រឆាំងនឹងជនជាប់ចោទទាំងពីរនោះទេ។
លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍ លោក នេត្រ ភត្រ្តា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមអំពីការបិទបញ្ចប់សវនាការ០០២ វគ្គ២នេះទាំងស្រុងដូចតទៅ៕
សេចក្តីប្រកាសព័ត៌មានរបស់តុលាការខ្មែរក្រហមចុះថ្ងៃទី១៣ ខែមិថុនានេះ បានឲ្យដឹងថា តុលាការបានធ្វើការស៊ើបសួរលើលោកយឹម ទិត្យអស់រយៈពេល៨ឆ្នាំ ទាក់ទងនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តឡើងរវាងថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ព័ត៌មានផ្សេងទៀត
No media source currently available