តុលាការខ្មែរក្រហម បានចោទប្រកាន់អ្នកស្រី អ៊ឹម ចែម អាយុ៧៥ឆ្នាំ អតីត ចៅហ្វាយស្រុកព្រះនេត្រព្រះកាលពីជាង១២ឆ្នាំមុន ហើយក្រោយមក ត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យជំនួសឲ្យការចាប់ខ្លួនដូចសំណុំ រឿងមុនៗ។
លោក ឆាំង យុ បានឲ្យដឹងថា មានការពន្យល់ថាការសម្រេចមិនបញ្ចូលមជ្ឈមណ្ឌលនេះគឺ ដោយសារអន្លង់វែង ជាតំបន់ដែលអតីតខ្មែរក្រហមកំពុងរស់នៅ។ លោកចាត់ទុកថានេះជាការរើសអើង និងបែងចែកមួយដែលនាំឲ្យមានអំពើប្រល័យពូជសាសន៍។
អ្នកស្រីអឹុម ចែមជនសង្ស័យមួយរូបនៃសាលាក្តីខ្មែរក្រហមបានឲ្យដឹងថា អ្នកស្រីបានធូរចិត្តក្រោយពេលសហចៅក្រមស៊ើបអង្កេត កាលពីខែកុម្ភះ ទម្លាក់បទចោទ។
នៅពេលដែលលោក Greg Barron បានរាយការណ៍លើកដំបូងអំពីប្រជាពលរដ្ឋខ្មែរដែលបានរត់ភៀសខ្លួនពីរបបខ្មែរក្រហមមកជំរុំនៅប្រទេសថៃ លោកមិនបានដឹងច្បាស់អំពីហេតុការណ៍ដែលបានកើតឡើងនៅប្រទេសកម្ពុជានៅក្រោមរបបខ្មែរក្រហមនោះទេ។
លោក Greg Barron អតីតអ្នកសារព័ត៌មាន និងផលិតករវិទ្យុដ៏វ័យក្មេងម្នាក់នៃស្ថានីយ៍វិទ្យុជាតិ Minnesota Public Radio បានឆ្លងកាត់បទពិសោធន៍មួយ ដែលលោកមិនអាចបំភ្លេចបាននៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាលោក ឆាំង យុ ដែលបានចំណាយពេលភាគច្រើននៅក្នុងជីវិតរបស់លោកដើម្បីរក្សាទុកព័ត៌មានអំពីអំពើសាហាវឃោឃៅរបស់ពួកខ្មែរក្រហមឲ្យពលរដ្ឋកម្ពុជាជំនាន់ក្រោយនោះ ឈ្នះពានរង្វាន់សិទ្ធិមនុស្ស Judith Lee Stronach Human Rights សម្រាប់ឆ្នាំ២០១៧ ដែលផ្តល់ដោយមជ្ឈមណ្ឌលដើម្បីយុត្តិធម៌និងទំនួលខុសត្រូវ ឬ Center for Justice and Accountability ដែលមានស្នាក់ការនៅក្នុងសហរដ្ឋអាមេរិក។
លោក ឆាំង យុ ថ្លែងថា ទឹកប្រាក់នេះនឹងអនុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ចាប់ផ្ដើមធ្វើដំណើរទៅរកការពង្រីកការងាររបស់ខ្លួនក្នុងការអប់រំ ការផ្សព្វផ្សាយទៅបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការសាងសង់មជ្ឈមណ្ឌលឯកសារកម្ពុជាអចិន្ត្រៃយ៍ ដែលមានឈ្មោះថាវិទ្យាស្ថានស្លឹករឹត។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តី បានផ្តោតទៅលើសំណងផ្លូវចិត្តនិង សំណងសមូហភាពសម្រាប់សំណុំរឿង០០២ វគ្គ២ គឺមិនមែនសំណងដល់បុគ្គល ជាជនរងគ្រោះទេ។
អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមបានបង្កើតគម្រោងចំនួន២៣ដើម្បីផ្តល់ជាសំណងផ្លូវចិត្តនិងសមូហភាពដល់ដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងសំណុំរឿង០០២ វគ្គ២ដែលកំពុងដំណើរការនៅឡើយ។ គម្រោងទាំងនោះមានការអប់រំ ការស្តារនីតិសម្បទារ និងការចងចាំពីរបបខ្មែរក្រហមដែលបានសម្លាប់មនុស្សអស់ជិតពីរលាននាក់។ សូមលោកអ្នកនាងស្តាប់បទសម្ភាសរវាងលោក ម៉ែន គឹមសេងនៃVOA ជាមួយនឹងលោកហង្ស វណ្ណៈ ប្រធានអង្គភាពគាំពារជនរងគ្រោះដូចតទៅ៖
ខ្សែភាពយន្តហូលីវូដទាក់ទិននិងសោកនាដកម្មក្នុងរបបខ្មែរក្រហមមួយ ត្រូវបានគេដាក់បញ្ចាំងដំបូងគេបង្អស់នៅកម្ពុជានាសប្តាហ៍នេះ ដើម្បីរំឭកឲ្យក្មេងជំនាន់ក្រោយបានដឹងពីបញ្ហាដែលក្រុមគ្រួសារខ្មែរដែលបានជួបប្រទះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់បញ្ចាំងខ្សែភាពយន្តនេះក្នុងខេត្តសៀមរាប លោកស្រី Angelina Jolie បានបញ្ជាក់ថា ការផលិតខ្សែភាពយន្ត ដែលយកតាមសៀវភៅរបស់អ្នកនិពន្ធខ្មែរអាមេរិកាំងគឺលោកស្រី អ៊ឹង លួង ដែលជាមិត្តសម្លាញ់របស់លោកស្រី Jolie ដើម្បីបញ្ជាក់ពីខ្សែជីវិតនិងការជួបប្រទះរបស់ជនដែលងាយរងគ្រោះនៅក្នុងសង្គ្រាម ហើយនិងសេចក្តីស្រលាញ់និងការយកចិត្តទុកដាក់របស់ក្រុមគ្រួសារកម្ពុជាផងដែរ។
ព័ត៌មានផ្សេងទៀត
No media source currently available