គម្រោងមួយដែលមានឈ្មោះថា«ការកសាងសម្បត្តិ វប្បធម៌ និងសហគមន៍ជនជាតិភាគតិចចាមឡើងវិញក្រោយសង្គ្រាម» ត្រូវបានបង្កើតឡើងដោយ មជ្ឈមណ្ឌលឯកសារកម្ពុជា ឬ DC-Cam ជាមួយនិងសកលវិទ្យាល័យធំៗពីររបស់ចក្រភពអង់គ្លេសគឺ Queen’s University និង Cambridge University ដោយមានការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ USAID។
គម្រោងថ្មីនេះបានធ្វើការសិក្សាស្រាវជ្រាវដើម្បីស្វែងរកចម្លើយនិងពន្យល់ពីផលប៉ះពាល់របស់សហគមន៍ជនជាតិភាគតិចនេះ ក្រោយពីសម្បត្តិវប្បធម៌របស់ពួកគេត្រូវបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម។ តើយើងត្រូវធ្វើការឆ្លើយតបតាមផ្លូវច្បាប់យ៉ាងណាចំពោះការបំផ្លិចបំផ្លាញទាំងនេះ?
កាលពីខែមីនាឆ្នាំ២០១៧កន្លងទៅ អ្នកស្រាវជ្រាវនៃគម្រោងនេះបានធ្វើដំណើរទៅជួបសម្ភាសជាមួយសហគមន៍ជនជាតិភាគតិចចាមជាច្រើននៅក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងកំពង់ឆ្នាំង។ ខាងក្រោមនេះគឺជាកម្រងរូបភាពក្រោយពីបេសកម្មនេះ៕