ការសម្រេចបិទនេះ ក្រោយក្រសួងសុខាភិបាលបានប្រកាសថា ខ្លួនរកឃើញករណីឆ្លងកូវីដ១៩ក្នុងសហគមន៍លើបុរសវ័យ២៣ឆ្នាំ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលមានទីតាំងក្នុងអគារកាណាឌីយ៉ា និងប្អូនស្រីរបស់បុរសនោះវ័យ២១ឆ្នាំ ជាបុគ្គលិកធនាគារកាថេយូណាយធីត។
ពលរដ្ឋខ្មែរ៣នាក់ដែលជាអ្នកធ្វើដំណើរមកពីប្រទេសចិននិងជប៉ុន ត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ដោយធ្វើឱ្យចំនួនអ្នកឆ្លងជំងឺនេះសរុបក្នុងប្រទេសកម្ពុជា កើនដល់៣២៩នាក់ហើយគិតត្រឹមថ្ងៃពុធនេះ។
ការចាក់វ៉ាក់សាំងជាលើកដំបូងនឹងត្រូវចាប់ផ្តើមធ្វើនៅសប្តាហ៍ក្រោយនេះដល់បុគ្គលិកនៃក្រសួងសុខាភិបាលជាតិរបស់ប្រទេសអង់គ្លេស អ្នករស់នៅក្នុងមណ្ឌលចាស់ជរានិងអ្នកបម្រើការនៅទីនោះ ត្រូវគេរំពឹងថា នឹងទទួលបានវ៉ាក់សាំងនេះមុនគេ។
បុគ្គលិកសុខាភិបាល និងពលរដ្ឋដែលស្នាក់នៅមណ្ឌលចាស់ជរា ស្ថិតក្នុងចំណោមពលរដ្ឋអាមេរិក ដែលនឹងទទួលបានវ៉ាក់សំាងកូវីដ១៩ មុនគេ។ នេះបើតាមការសម្រេចរបស់គណ:កម្មាធិការប្រឹក្សានៃមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារម្សិលមិញ។
រដ្ឋសភាឯកបក្សរបស់កម្ពុជា នៅថ្ងៃអង្គារនេះ បានស្នើសុំក្រសួងសុខាភិបាល ធ្វើតេស្តរកមើលវីរុសកូរ៉ូណាដែលបង្កជាជំងឺកូវីដ១៩ ក្នុងចំណោមសមាជិកសភាជាង១០០នាក់។
ថ្ងៃអង្គារ ទី១ធ្នូនេះ ជាទិវាជំងឺអេដស៍ពិភពលោក ដែលអង្គការជាច្រើននៅលើពិភពលោក តែងបានរៀបចំពិធីផ្សេងៗក្នុងការគាំទ្រអ្នកឆ្លងជំងឺអេដស៍ និងចងចាំអ្នកដែលបានស្លាប់ទៅផងដែរ។
ប្រទេសចិនបានផ្ដល់ឲ្យមេដឹកនាំប្រទេសកូរ៉េខាងជើងលោក Kim Jong Un និងក្រុមគ្រួសាររបស់លោក នូវវ៉ាក់សាំងពិសោធន៍កូវីដ១៩។
ប្រធានមន្ទីរសុខាភិបាលបានឲ្យដឹងថា មនុស្សយ៉ាងតិច៨នាក់បានស្លាប់ ក្នុងចំណោមអ្នកពុលជាង១៣០នាក់ ដោយសារការពិសាស្រា«ស»នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មនុស្ស៣នាក់ទៀត ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានទារកម្នាក់ អាយុ៧ខែផងដែរ ដែលជាករណីស្ថិតក្នុងការឆ្លងសហគមន៍លើកដំបូងនៅប្រទេសកម្ពុជា។
វ៉ាក់សាំងដែលកំពុងស្ថិតក្នុងដំណើរការសាកល្បងជាច្រើនប្រភេទ ត្រូវមានប្រសិទ្ធភាព ក្នុងការទប់ទល់នឹងការឆ្លងរីករាលដាល ដែលកំពុងតែមានចំនួនហក់ឡើងខ្លាំងក្នុងប្រទេសអាមេរិក និងក្នុងទ្វីបអឺរ៉ុប។
អ្នកជំនាញកំពូលផ្នែកជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ២ រូប បានធានាដល់ពលរដ្ឋអាមេរិកាំងកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការជំងឺនេះនឹងមានក្នុងពេលឆាប់ៗនេះ។
ព័ត៌មានផ្សេងទៀត