លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ឥឡូវនេះ យើងអាចនិយាយបាន ថាយើងគ្រប់គ្រងបាន ឬមិនបាន ស្ថិតក្នុងពេល១៥ថ្ងៃខាងមុខ។ ហើយ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើងទាំងរដ្ឋ និងប្រជាជន»។
ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ជាឧបសគ្គធំមួយសម្រាប់ពួកអ្នកវិទ្យាសាស្ត្រដែលខិតខំបង្ក្រាបជំងឺនេះនៅពេលពួកគេរកមធ្យោបាយដោះស្រាយបញ្ហា បែរជាមានមនុស្សសង្ស័យអំពីវិទ្យាសាស្ត្រនិងសាកសួរអំពីហេតុផលរបស់ពួកគេទៅវិញ។
នៅមួយថ្ងៃមុនថ្ងៃបុណ្យរំឭកគុណ Thanksgiving ចូលមកដល់ លោក Biden បានសន្យាថា៖ «មានក្តីសង្ឃឹមពិតប្រាកដ ដូច្នេះមិនត្រូវចុះចាញ់ទេ។ ជំងឺនេះ នឹងមិនស្ថិតនៅជារៀងរហូតនោះឡើយ»។
មជ្ឈមណ្ឌល CDC របស់អាមេរិក និងមន្ត្រីក្នុងរដ្ឋជាច្រើនបានជំរុញឲ្យប្រជាជនកុំធ្វើដំណើរពេលបុណ្យរំឭកគុណ Thanksgiving ឬមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំជាមួយគ្រួសារទេ ព្រោះខ្លាចការឆ្លងកើនឡើងកាន់តែអាក្រក់។
ក្រសួងសុខាភិបាលបានរាយការណ៍ថា កម្មករចំនួន ២.៤៥៣ នាក់ ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមានការធ្វើតេស្តលើកម្មករជាង ៥.៧០០ នាក់មក។
ប្រទេសអង់គ្លេសបានប្រកាសនៅថ្ងៃអង្គារថា អ្នកដំណើរមកពីបរទេសអាចធ្វើចត្តាឡីស័កតិចជាង១៤ថ្ងៃ ប្រសិនបើការធ្វើតេស្តឃើញអវិជ្ជមានកូវីដ១៩ បន្ទាប់ពីពួកគេបានមកដល់ប៉ុន្មានថ្ងៃ។
ក្រុមការងារអន្តរកាលរបស់លោក Biden និងអ្នកស្រី Kamala Harris បានចេញសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យដោយនិយាយថា លោក Biden បានថ្លែងអំណរគុណដល់អ្នកស្រីនាយករដ្ឋមន្រ្តីចំពោះការអបអរសាទរ។
ក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសនេះបានសាកល្បងថ្នាំពីរដូស។ ថ្នាំទីមួយមានអត្រាប្រសិទ្ធភាព៩០%។ ថ្នាំទីពីរមានប្រសិទ្ធភាពជាមធ្យម៧០%។
ប្រទេសនានាកំពុងចាប់ផ្តើមដាក់ចេញនូវផែនការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃអាទិត្យ ដោយប្រទេសអាល្លឺម៉ង់និងសហរដ្ឋអាមេរិកកំពុងត្រៀមចាក់វ៉ាក់សាំងដល់ពលរដ្ឋមួយចំនួននៅដើមខែក្រោយ។
ព័ត៌មានផ្សេងទៀត