ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ឱសថ Moderna ស្នើសុំ​ការអនុញ្ញាត​អាជ្ញាធរ​អាមេរិក​និង​អឺរ៉ុប​​​ប្រើ​ប្រាស់​វ៉ាក់សាំង​កូវីដ​១៩


រូបឯកសារ៖ គិលានុបដ្ឋាក ត្រៀម​ចាក់វ៉ាក់សាំង​កូវីដ​១៩ ដែល​បង្កើត​ឡើង​ដោយ​វិទ្យាស្ថានជាតិ​សុខភាព និង​ក្រុមហ៊ុន Modernaនៅ​ទីក្រុង Binghamton រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ គិលានុបដ្ឋាក ត្រៀម​ចាក់វ៉ាក់សាំង​កូវីដ​១៩ ដែល​បង្កើត​ឡើង​ដោយ​វិទ្យាស្ថានជាតិ​សុខភាព និង​ក្រុមហ៊ុន Modernaនៅ​ទីក្រុង Binghamton រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។

ក្រុម​ហ៊ុនឱសថ ​Moderna ​បាន​និយាយ​ថា ​ខ្លួន​នឹង​ស្នើ​សុំ​ក្រុមនិយ័តករអាមេរិក​និង​អឺរ៉ុប​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ឲ្យ​ខ្លួន​បាន​ប្រើ​ប្រាស់​វ៉ាក់​សាំងការពារ​ជំងឺ​កូវីដ​១៩​ក្នុង​គ្រា​បន្ទាន់​ ខណៈ​ពេល​ដែល​លទ្ធផល​នៃ​ការ​សិក្សា​បញ្ជាក់​ថា ការ​ចាក់​វ៉ាក់សាំង​ផ្តល់ការ​ការ​ពារដ៏​ខ្លាំង​មួយ​ ដែល​នេះ​ជា​ការ​ប្រកួ​ត​ប្រជែង​ក្នុងចាប់​ផ្តើមការ​ប្រើ​ប្រាស់​វ៉ាក់សំាងដែល​មាន​ចំនួន​កំណត់ ក្នុង​ពេល​ដែល​ការ​ឆ្លង​នៃ​វីរុស​កូរ៉ូណា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កាន់​តែ​អាក្រក់។​

វ៉ាក់សាំងដែល​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​សាក​ល្បង​ជា​ច្រើន​ប្រភេទ​ ត្រូវ​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​ទប់​ទល់​នឹង​ការ​ឆ្លង​រី​ករាល​ដាល​ ដែល​កំពុង​តែ​មាន​ចំនួន​ហក់​ឡើង​ខ្លាំង​ក្នុង​ប្រទេស​អាមេរិក​ និង​ក្នុង​ទ្វីប​អឺរ៉ុប។ ​មន្ទីរពេទ្យ​ក្នុង​សហរដ្ឋ​អាមេរិក​ ​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដល់​កំរិត​របស់​ខ្លួន​ ខណៈ​ប្រទេសអាមេរិកមាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ចំនួន​១៦​ម៉ឺន​នាក់​ក្នុង​មួ​យ​ថ្ងៃ​ ហើយ​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​មាន​ចំនួន​ជាង​១.៤០០​នាក់​ក្នុង​មួយ​ថ្ងៃ។​ ចាប់​តាំង​ពី​ជំងឺ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ឆ្លង​រីក​រាល​ដាល​ពី​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​ ជំងឺ​នេះ​ បាន​សម្លាប់​មនុស្សប្រមាណ​ជាង​១,៤​លាន​នាក់​នៅ​លើ​ពិភព​លោក។

ក្រុម​ហ៊ុន​ឱសថ ​Moderna ​ជា​ក្រុម​ហ៊ុន​ឱសថ​ទី​ពី​រ​ បន្ទាប់​ពី​ ក្រុម​ហ៊ុន​ឱសថ​ Pfizer និង​ក្រុម​ហ៊ុន​ដៃគូ​អាល្លឺម៉ង់​ BioNTech ​ក្នុង​ការ​សុំ​ការ​អនុញ្ញាត​ចាប់​ផ្តើម​ប្រើ​ប្រាស់​វ៉ាក់សាំង​ក្នុង​សហរដ្ឋ​អាមេរិក​ ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ។

ក្រុមហ៊ុន​ឱសថ​ Moderna ​បាន​បង្កើត​វ៉ាក់សាំង​នេះ​រួមគ្នា​នឹង​វិទ្យាស្ថាន​សុខាភិបាល​ជាតិ​សហរដ្ឋ​អាមេរិក ​និង​ទទួលបាន​ព័ត៌មាន​បឋម​ថា​វ៉ាក់សាំង​នេះ​ដំណើរការ​ប៉ុន្តែ​ត្រូវរង់ចាំ​លទ្ធផល​ចុងក្រោយកាលពី​ចុង​សប្តាហ៍​នេះ​ដែល​បាន​បង្ហាញ​ថា​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ជាង​៩៤ភាគរយ៕

XS
SM
MD
LG