ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​អាមេរិក​ថា ចិន​ផ្ដល់​វ៉ាក់សាំង​កូវីដ១៩ ដល់​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un


រូបឯកសារ៖ បុរស​ម្នាក់​លើក​ដប​វ៉ាក់សាំង ​Sinovac សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ របស់​ចិន​នៅ​រោងចក្រមួយ​ដែល​ផលិត​វ៉ាក់សាំង​នេះ ក្នុង​ទីក្រុង​​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ បុរស​ម្នាក់​លើក​ដប​វ៉ាក់សាំង ​Sinovac សម្រាប់​បង្ការ​ជំងឺ​កូវីដ១៩ របស់​ចិន​នៅ​រោងចក្រមួយ​ដែល​ផលិត​វ៉ាក់សាំង​នេះ ក្នុង​ទីក្រុង​​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០។

ប្រទេស​ចិន​បាន​ផ្ដល់​ឲ្យ​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​លោក Kim Jong Un និង​ក្រុម​គ្រួសារ​របស់​លោក នូវ​វ៉ាក់សាំង​ពិសោធន៍​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​អាមេរិកាំង​ម្នាក់​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​បាន​ផ្អែក​លើ​ប្រភព​នៃ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ ២ រូប​របស់​ប្រទេស​ជប៉ុន។

លោក Harry Kazianis អ្នក​ជំនាញ​ផ្នែក​កិច្ចការ​កូរ៉េ​ខាងជើង​នៅ​មជ្ឈមណ្ឌល​ដើម្បី​ប្រយោជន៍​ជាតិ (Center for the National Interest) ដែល​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយ​ថា ក្រុម​គ្រួសារ​របស់​លោក Kim Jong Un និង​មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាងជើង​មួយ​ចំនួន បាន​ចាក់​វ៉ាក់សំាង​នោះ។

លោក​បាន​បន្ថែម​ថា គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថាតើ​ក្រុមហ៊ុន​ណា​មួយ​ដែល​ជា​អ្នក​ផ្ដល់​វ៉ាក់សំាង​ពិសោធន៍​នេះ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​លោក Kim Jong Un និង​ថាតើ​វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​ឬ​ក៏​យ៉ាងណា​នោះ។

លោក Kazianis បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចុះផ្សាយ​ក្នុង​វិបសាយ 19FortyFive ថា៖ «លោក Kim Jong Un និង​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ទៀត​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ​របស់​លោក​និង​ក្នុង​រង្វង់​បណ្ដាញ​ថ្នាក់​ដឹកនាំ ត្រូវ​បាន​ចាក់​វ៉ាក់សំាង​ការពារ​ជំងឺ​កូវីដ១៩ កាល​ពី ២ ឬ ៣ សប្ដាហ៍​មុន។ វ៉ាក់សំាង​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​រដ្ឋាភិបាល​ចិន»។

ដោយ​យោង​ទៅ​លើ​លោក Peter J. Hotez ដែល​ជា​អ្នក​វិទ្យាសាស្ត្រ​ផ្នែក​វេជ្ជសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក លោក Kazianisបាន​និយាយ​ថា យ៉ាងហោច​ណាស់​មាន​ក្រុមហ៊ុន​របស់​ចិន​ចំនួន ៣ កំពុង​បង្កើត​វ៉ាក់សាំង​កូវីដ១៩ ដែល​នោះ​គឺ​ក្រុមហ៊ុន Sinovac Biotech Ltd ក្រុមហ៊ុន CanSinoBio និង​ក្រុមហ៊ុន Sinophram Group៕

XS
SM
MD
LG