ក្នុងចំណោមមនុស្ស ៣៤ នាក់ ដែលឆ្លងនៅថ្ងៃនេះ ភាគច្រើនជាជនជាតិចិន ហើយរួមមានជនជាតិខ្មែរ ១៥ នាក់ ដោយក្នុងចំណោមនោះខ្មែរ ៩ នាក់ រស់នៅក្នុងខេត្តព្រះសីហនុ។ ការឆ្លងក្នុងខេត្តនេះកើនឡើងជាបន្តបន្ទាប់ ក្រោយមានការផ្ទុះឆ្លងទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា ការដឹកជញ្ជូនវ៉ាក់សាំងដើម្បីចែកចាយត្រូវបានរៀបចំធ្វើឡើង នៅថ្ងៃអង្គារម្សិលមិញ ទៅកាន់ប្រទេសអង់ហ្គោឡា កម្ពុជា សាធារណរដ្ឋកុងហ្កោ និងប្រទេសនីហ្សេរីយ៉ា។
លោកស្រី Li Ailan បានថ្លែងថា៖ «ដោយសារវ៉ាក់សាំងមានកំណត់ យោបល់របស់ខ្ញុំទៅកាន់សាធារណជនកម្ពុជា គឺប្រសិនបើវាដល់វេនរបស់អ្នកដើម្បីទទួលបានវ៉ាក់សាំង សូមទៅចាក់ឲ្យបានច្រើន។ ប្រសិនបើមិនទាន់ដល់វេនរបស់អ្នក សូមរង់ចាំដោយអត់ធ្មត់»។
អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការឆ្លងកូវីដ១៩នៅទូទាំងពិភពលោក បានកើនឡើងវិញជាលើកទី១ នៅក្នុងរយៈពេល៧សប្តាហ៍ ហើយក្រុមមន្ត្រីបានសម្តែងនូវការព្រួយកង្វល់ថា ករណីឆ្លងនេះ អាចកើនឡើងយ៉ាងខ្លាំង។
មាត្រា ៧ នៃសេចក្តីព្រាងច្បាប់ ដែល VOA ទទួលបាន ចែងថា ការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវជាប់ពន្ធនាគារពី ៦ ខែទៅ ៣ ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ២ លានរៀលទៅ ១០ លានរៀល កាលបើអំពើខាងលើបណ្តាលឲ្យមានការចម្លងជំងឺកូវីដ
ក្នុងចំណោមមនុស្ស២៤នាក់ ដែលភាគច្រើនជាជនជាតិចិន មានជនជាតិខ្មែរ៤នាក់និងជនជាតិវៀតណាម៤នាក់ផងដែរ។
លិខិតឆ្លងដែនដែលហៅថា «ប័ណ្ណឆ្លងដែនឌីជីថលបៃតង» នេះ នឹងផ្តល់នូវភស្តុតាងថា អ្នកកាន់ប័ណ្ណនេះ បានចាក់វ៉ាក់សាំងកូវីដ១៩ រួចហើយ។ ប័ណ្ណនេះក៏នឹងបង្ហាញផងដែរនូវលទ្ធផលនៃការធ្វើតេស្តរបស់អ្នក ដែលមិនទាន់បានចាក់វ៉ាក់សាំង និងព័ត៌មានអំពីការជាសះស្បើយផងដែរ។
លោក កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ប្រាប់VOAនៅថ្ងៃច័ន្ទនេះថាជនជាតិចិន ដែលត្រូវចោទប្រកាន់ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតនោះត្រូវបានបញ្ជូនតាមយន្តហោះទៅប្រទេសចិនវិញកាលពីសប្តាហ៍មុន។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា កម្លាំងនគរបាលបានសម្រេចបញ្ជូនខ្លួនលោក ធន ច័ន្ទថា អាយុ ៤៤ ឆ្នាំ និងអ្នកស្រី ម៉ី សុផន អាយុ ៤៣ ឆ្នាំទៅកាន់តុលាការរាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ។
វ៉ាក់សំាងនេះនឹងផ្ដល់ជូនប្រទេសកម្ពុជាតាមរយៈកម្មវិធីផ្ដល់វ៉ាក់សាំងកូវីដ១៩ ជាសកលរបស់អង្គការសុខភាពពិភពលោក (WHO) ដែលហៅថា COVAX។
ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) របស់សហរដ្ឋអាមេរិកបានអនុញ្ញាតជាផ្លូវការឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Johnson & Johnson កាលពីថ្ងៃសៅរ៍។
អ្នកស្រី Kathleen Neuzil ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍វ៉ាក់សាំងនិងសុខភាពសាកលនៃសាកលវិទ្យាល័យ Maryland បាននិយាយថា៖ «ចាក់វ៉ាក់សាំងណាដែលអ្នកអាចទទួលបានដំបូង។ នេះជាអ្វីដែលខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំ។ វ៉ាក់សាំងទាំងអស់គឺល្អដូចគ្នា»។
ព័ត៌មានផ្សេងទៀត