កាលពីថ្ងៃសៅរ៍ ពេលដែលរដ្ឋាភិបាលប្រកាសការរាតត្បាតសហគមន៍ទ្រង់ទ្រាយធំនៅភ្នំពេញ ដោយមិនទាន់ដឹងប្រភព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវកុំឲ្យមានការរើសអើងលើជនជាតិចិន បើទោះមានការឆ្លងក្នុងចំណោមជនជាតិភាគច្រើនក៏ដោយ។
ក្នុងចំណោមមនុស្ស ៤០ នាក់នោះ ជនជាតិចិន ៧ នាក់រស់នៅក្នុងខេត្តព្រះសីហនុ ដែលបានសុំវិញ្ញាបនបត្របញ្ជាក់សុខភាពដើម្បីទៅប្រទេសចិនវិញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយលទ្ធផលតេស្តវិជ្ជមានកូវីដ១៩។ ក្នុងចំណោមមនុស្ស ៤០ នាក់នោះ ក៏មានជនជាតិខ្មែរ ២ នាក់ផងដែរ។
ក្នុងការសិក្សាទ្រង់ទ្រាយធំលើមនុស្ស ១,២ លាននាក់ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Clalitរបស់អ៊ីស្រាអែល បានរកឃើញថា វ៉ាក់សាំងពីរដូសបានកាត់បន្ថយករណីរោគសញ្ញានៃជំងឺកូវីដ១៩បាន ៩៤% ចំពោះមនុស្សគ្រប់វ័យ និងកាត់បន្ថយជំងឺធ្ងន់ធ្ងរ ចំនួន ៩២%។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ៥៨ នាក់ទៀត ក្នុងចង្កោមឆ្លងសហគមន៍ដែលភាគច្រើនជាជនជាតិចិន និងមានខ្មែរ ៥នាក់។
រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុងហូជីមិញ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។
វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ ចំនួន ៦ សែនដូសរបស់ក្រុមហ៊ុនឱសថ AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford ត្រូវបានដឹកជញ្ជូនមកដល់រដ្ឋធានី Accra ប្រទេសហ្គាណា កាលពីថ្ងៃពុធម្សិលមិញ។
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃពុធថា ខ្លួនបានរកឃើញការឆ្លងថ្មីពាក់ព័ន្ធនឹងព្រឹត្តិការណ៍«២០កុម្ភៈ»ចំនួន៤០ករណីផ្សេងទៀត ដោយបង្កើនចំនួនសរុបនៃចង្កោមការឆ្លងចុងក្រោយបំផុតនេះដល់១៣៩ករណី ដែលការណ៍នេះនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត។
ស្របពេលអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនដល់កន្លះលាននាក់នៅសហរដ្ឋអាមេរិក លោក ប្រធានាធិបតី Joe Biden កាលពីព្រលប់ថ្ងៃចន្ទបានដើរទៅកាន់អាគារខាងត្បូងក្នុងសេតវិមាន ដែលតុបតែងដោយក្រណាត់ពណ៌ខ្មៅនិងទៀនចំនួន ៥០០ ដើម។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថាវីរុសកូវីដ១៩បម្លែងខ្លួនថ្មីនេះ ងាយឆ្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀត ហើយក៏លំបាកព្យាបាលផងដែរ។ តែលោកស្រីមិនទាន់អាចបញ្ជាក់បានទេថាវីរុសបម្លែងខ្លួនថ្មីនេះ ជាដើមហេតុនៃការផ
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ជំរុញឲ្យចាត់វិធានការតឹងរ៉ឹងចំពោះអ្នករំលោភវិធានការទាំងនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា មានអ្នកឆ្លងថ្មីចំនួន ២៣ នាក់ទៀត ដែលភាគច្រើនជាជនជាតិចិន។ ការណ៍នេះនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ» នេះ មានចំនួន ៩៩ នាក់ គិតត្រឹមថ្ងៃអង្គារនេះ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅយប់ថ្ងៃចន្ទនេះ បានចេញបញ្ជាឲ្យបិទសាលារៀនទាំងរដ្ឋ និងឯកជនក្នុងរាជធានីនិងខេត្តកណ្តាលជាបណ្តោះអាសន្ន យ៉ាងតិច២សប្តាហ៍ ចាប់ពីថ្ងៃចន្ទនេះទៅ ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ បន្តកើនឡើង។
ព័ត៌មានផ្សេងទៀត