លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ប្រាប់វីអូអេថា មន្រ្តីពាក់ព័ន្ធ«កំពុងអន្ទះអន្ទែងស្វែងរក»កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជំនួសនាពេលនេះ។
ចិននិយាយថា ការឆ្លងមេរោគផ្លូវដង្ហើម HMPV នៅភាគខាងជើងប្រទេសរបស់ខ្លួនកំពុងថយចុះ។ ព័ត៌មានអំពីការកើនឡើងនៃជំងឺផ្លូវដង្ហើមនៅប្រទេសចិន បង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិអំពីការកើតមានជំងឺរាតត្បាតមួយផ្សេងទៀត។
ដំណឹងនៃការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការសុខភាពពិភពលោក WHO នេះបង្កឲ្យអង្គការនេះ បង្ហាញការសោកស្តាយ ខណៈអ្នកតាមដានមួយចំនួននៅកម្ពុជាបង្ហាញការភ្ញាក់ផ្អើល ចំពោះការប្រែប្រួលយ៉ាងឆាប់រហ័សនេះ។
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក បានមានប្រសាសន៍ថា ជំងឺដាច់សរសៃឈាមខួរក្បាលបណ្តាលឱ្យខូចខួរក្បាលដែលអាចនាំឱ្យមានពិការភាពបានដែលរួម មានទាំងការពិបាកក្នុងការគិត ការនិយាយ ការដើរ និងការប្រាស្រ័យទាក់ទងគ្នា។
លោកវេជ្ជបណ្ឌិត មុំ គង់ ជំរុញឱ្យក្រសួងពាក់ព័ន្ធដំឡើងពន្ធអាករលើភេសជ្ជៈដែលមានជាតិស្ករ និងកាត់បន្ថយការផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈផ្អែម ក្រៅពីការអប់រំណែនាំ និងការធ្វើលំហាត់ប្រាណ។
លោក យង់ គិមអេង ប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា លោកសាទរចំពោះចំណាត់ការរបស់ក្រសួងអប់រំដែលហាមឃាត់មិនឲ្យមានការលក់ដូរគ្រឿងភេសជ្ជៈផ្សេងៗនៅម្តុំបរិវេណសាលារៀន។ លោកថា វិធានការនេះត្រូវតែអនុវត្តឲ្យបាននៅទូទាំងប្រទេស។
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថា លោកគ្រោងនឹងតែងតាំងលោក Robert F. Kennedy Jr. ឱ្យដឹកនាំក្រសួងសុខាភិបាលសហរដ្ឋអាមេរិក។ លោក Kennedy មិនយល់ស្របជាមួយនឹងសហគមន៍អ្នកវិទ្យាសាស្ត្រទៅលើរឿងជាច្រើនដោយរួមមានទាំងវ៉ាក់សាំងនិងជំងឺអេដស៍ផងដែរ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ការរៃអង្គាសដើម្បីផ្គត់ផ្គង់សំឡីអនាម័យដល់ស្រ្តីនៅក្នុងពន្ធនាគារ គឺជាការចូលរួមចំណែកជួយបំពេញភាពខ្វះខាតក្នុងពន្ធនាគារ ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។
នៅប្រទេសកម្ពុជា អត្រាចាក់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល ស្អូច ដូសទីមួយ (MR1)មាន ៧៩% និងដូសទីពីរមានតែ ៦៤% ប៉ុណ្ណោះ នៅឆ្នាំ ២០២៣។ ទិន្នន័យនេះបង្ហាញថា អត្រាចាក់វ៉ាក់សាំងការពារជំងឺកញ្រ្ជឹល និងស្អូច ស្ថិតនៅកម្រិតក្រោមតម្រូវការសម្រាប់ការបង្ការការផ្ទុះរាលដាលជំងឺ និងចៀសវាងការស្លាប់ដោយសារជំងឺនេះ នៅឡើយ។
លោក Rik Peeperkorn មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកសម្រាប់តំបន់នោះបាននិយាយថាយុទ្ធនាការនៃការចាក់វ៉ាក់សាំងនេះត្រូវបានកំណត់ថានឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ។
ការអំពាវនាវរបស់ក្រសួងសុខាភិបាលធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសគ្រោះអាសន្នសុខភាពសាធារណៈគួរឱ្យព្រួយបារម្ភ ក្រោយមានការផ្ទុះឡើងនៃជំងឺអុតស្វា (Mpox) ជាអន្តរជាតិកាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤។
និន្នាការនៃការឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពីចំនួន ១.៤០០ នាក់(មួយពាន់បួនរយ) នៅឆ្នាំ ២០២១ មកត្រឹម ១.៣០០ នាក់ នៅឆ្នាំ ២០២២ និងមកត្រឹម ១.២០០ នាក់ នៅឆ្នាំ ២០២៣។
ព័ត៌មានផ្សេងទៀត
No media source currently available