បទសម្ភាសន៍ VOA៖ ការបង្កកជំនួយអាមេរិកប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅកម្ពុជា
ក្រៅពីអង្គការសង្គមស៊ីវិល ផ្នែកខ្លះនៃវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ អាចនឹងរងផលប៉ះពាល់ពីការបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិកដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចធ្វើឡើងរយៈពេល ៩០ ថ្ងៃ។ លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រនៃក្រសួងសុខាភិបាល ប្រាប់វីអូអេថា មន្រ្តីពាក់ព័ន្ធ«កំពុងអន្ទះអន្ទែងស្វែងរក»កិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធជំនួសនាពេលនេះ។ ទោះជាយ៉ាងណាក្តី លោកក៏បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សហរដ្ឋអាមេរិកអាចនឹងផ្តល់ជំនួយឡើងវិញក្នុងពេលឆាប់ៗនេះ។ តទៅនេះជាបទសម្ភាសន៍រវាងលោក ស៊ុន ណារិន អ្នកយកព័ត៌មានឲ្យវីអេអូប្រចាំរាជធានីភ្នំពេញ ជាមួយលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល៕