និន្នាការនៃការឆ្លងថ្មីនៃមេរោគអេដស៍មានការថយចុះពីចំនួន ១.៤០០ នាក់(មួយពាន់បួនរយ) នៅឆ្នាំ ២០២១ មកត្រឹម ១.៣០០ នាក់ នៅឆ្នាំ ២០២២ និងមកត្រឹម ១.២០០ នាក់ នៅឆ្នាំ ២០២៣។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានរាយការណ៍ថាមានករណីមនុស្សទីបួនបានឆ្លងបន្ទាប់ពីប៉ះពាល់នឹងសត្វគោយកទឹកដោះគោដែលមានមេរោគ។
ក្រសួងសុខាភិបាលបានបង្ហាញអំពីរោគសញ្ញានៃការពុលត្រីក្រពតមានដូចជា ក្នុងរយៈពេលពី ២០ នាទី ទៅ ២ ម៉ោង មានរមាស់ចាក់ៗនៅបបូរមាត់ ឈឺក្បាល វិលមុខ រមាស់ចាក់ៗក្នុងអវៈយវៈ ពិបាកនិយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្ពឹកចុងដៃចុងជើង ក្អួត រាក ល្ហិតល្ហៃ រឹងថ្គាម ឬអាចបណ្ដាលឱ្យស្លាប់។
WHO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីចុងខែឧសភាថា ការកើនឡើងសីតុណ្ហភាពកំពុងបង្កើនការរីករាលដាលនៃជំងឺ ដែលបណ្តាលមកពីសត្វល្អិតខាំដែលមានមេរោគ។
បើទោះបីជាយ៉ាងនេះក្តី មាត្រាមួយចំនួនដែលបានដាក់ឆ្លងកាលពីថ្ងៃទី ២៩ ខែមេសា នៅតែស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ ខណៈសម័យប្រជុំនៅថ្ងៃនោះបានឈានទៅដល់ទីបញ្ចប់ ដោយអ្នកពិភាក្សានៅតាមក្រុមកំពុងព្យាយាមដើម្បីស្វែងរកដំណោះស្រាយ។
អ្នកតាមដានសង្គម និងគ្រូពេទ្យ ព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផលិតផលអាហារបំប៉ន ឱសថ និងថ្នាំព្យាបាលទាំងនោះ។
តំណាងសមាគមអ្នកប្រើប្រាស់អំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមសហការជាមួយនឹងសមាគមដើម្បីរកដំណោះស្រាយលើកង្វល់ដែលពួកគាត់ជួបប្រទះ ពាក់ព័ន្ធបញ្ហាចំណីអាហារខូចគុណភាពដែលនៅបន្តជាក្តីបារម្ភក្នុងសង្គមកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាស្នើឱ្យមានការពង្រឹងវិស័យសុខាភិបាលបន្ថែម ខណៈវិស័យនេះរងការរិះគន់ជាបន្តបន្ទាប់។ លោក ហ៊ុន ម៉ាណែត អះអាងថា ការព្យាបាលនៅក្រៅប្រទេសជាជម្រើសរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា អ្នកទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច បើធៀបនឹងអ្នកព្យាបាលក្នុងស្រុក។
ជំងឺអឹមផកដែលដើមឡើយត្រូវគេកំណត់ថា ជាជំងឺអុតស្វា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការរួមភេទ ការប៉ះពាល់កន្លែងមានដំបៅផ្ទាល់ តំណក់តូចៗសាយចេញតាមផ្លូវដង្ហើម ទឹកមាត់ និងសម្ភារៈប្រើប្រាស់ផ្សេងៗដែលមានវីរុសអុតស្វា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ក្រសួងបញ្ជាក់ថា យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ មានករណីជំងឺអឹមផក (Mpox) មួយករណីទៀត ដែលកើតលើបុរសម្នាក់ដែលមានទីលំនៅក្នុងខណ្ឌដង្កោ រាជធានី ភ្នំពេញ។ អ្នកជំងឺត្រូវបានដាក់ឱ្យព្យាបាលនៅមន្ទីរពេទ្យត្រឹមត្រូវ។
ព័ត៌មានផ្សេងទៀត
No media source currently available