លោក Rex Tillerson ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសដោយប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានសម្តែងនូវការព្រួយកង្វល់អំពីសកម្មភាពរបស់រុស្ស៊ីនៅលើឆាកអន្តរជាតិហើយបាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការថ្មីនៅពេលដែលដោះស្រាយជាមួយប្រទេសចិន។លោកថ្លែងដូច្នេះនៅក្នុងសវនាការនៅព្រឹទ្ធសភាដើម្បីទទួលបានការតែងតាំងនេះ។
ស្ថាបនិកអង្គការមាតាធម្មជាតិ គឺលោកអាឡិចសាន់ដ្រូ ហ្កុនហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) បានបញ្ជាក់ថា ឯកសារថ្មីបង្ហាញថា ខ្សាច់ដែលឥណ្ឌានាំចូលគឺមានប្រភពនាំចេញផ្ទាល់ពីប្រទេសកម្ពុជា ដែលផ្ទុយពីការអះអាងរបស់មន្ត្រីរដ្ឋាភិបាល។ លោកអាឡិច ដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាបញ្ជាក់ថា លោកកំពុងសិក្សាពីនីតិវិធីប្តឹងនៅតុលាការសឹង្ហបុរីប្រឆាំងនឹងក្រុមហ៊ុន ឬរដ្ឋាភិបាលសឹង្ហបុរី ចំពោះការនាំចូលខ្សាច់ដោយខុសច្បាប់ក្នុងពេលកន្លងមក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោកអាឡិច ដូចតទៅ៕
ក្រុមហ៊ុនច្បាប់របស់សឹង្ហបុរីដែលមានឈ្មោះថា Eugene Thuraisingam បានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុនពិតជាទទួលបានការពឹងពាក់ពីអង្គការមាតាធម្មជាតិឱ្យផ្តល់ប្រឹក្សាពាក់ព័ន្ធនឹងការចោទថា មានសកម្មភាពបូមខ្សាច់ខុសច្បាប់នៅខេត្តកោះកុងនៃប្រទេសកម្ពុជា។
លោក សាយ សំអាល់ ថ្លែងបែបនេះក្រោយបញ្ចប់ការបំភ្លឺពាក់ព័ន្ធនឹងបញ្ហាសំរាម ដីសម្បទាន និងតំបន់អភិរក្ស នៅចំពោះមុខគណៈកម្មការទី៣នៃរដ្ឋសភា ដែលមានលោក ប៉ុល ហំម ជាប្រធាន នៅព្រឹកថ្ងៃពុធ ទី៤ ខែមករា។
អាជ្ញាធរអាមេរិកនិងឈីលីកាលពីមុននេះ បានចេញសេចក្តីប្រកាសព្រមានអំពីគ្រោះរលកយក្សស៊ូណាមិដល់តំបន់ដែលស្ថិតក្នុងចម្ងាយ១.០០០គីឡូម៉ែត្រពីតំបន់ដែលកើតមានគ្រោះរញ្ជួយដី។
ប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកភាគខាងលិចបានយល់ព្រមបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតដែលមានសារធាតុស្ពាន់ធ័រខ្ពស់ពីអឺរ៉ុប។ ប្រេងប្រភេទនេះត្រូវបានគេស្គាល់ថាជាប្រេងឥន្ធនៈកខ្វក់ ហើយការបំភាយឧស្ម័ននេះធ្វើឲ្យការបំពុលខ្យល់អាកាសកាន់តែអាក្រក់ និងរួមចំណែកដល់បញ្ហាសុខភាពផ្សេងៗ។
ក្រុមអ្នកការពារព្រៃឡង់នៃខេត្តចំនួនបួនក្នុងប្រទេសកម្ពុជាបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ថា ការកាប់បំផ្លាញព្រៃឈើ និងការរកស៊ីកាប់ឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់ នៅតែបានបន្តកើតមាន ខណៈដែលមានការធូររលង់ក្នុងការអនុវត្តច្បាប់បង្ក្រាបបទល្មើសព្រៃឈើ។
ការចូលបំភ្លឺរបស់រដ្ឋមន្ត្រីរូបនេះគឺតាមការកោះហៅរបស់លោក ហូរ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប្រធានគណៈកម្មការជំនាញទី១០នៃរដ្ឋសភាប្រឆាំងនឹងអំពើពុករលួយ។ សង្គមស៊ីវិលសំខាន់ៗក្នុងប្រទេសកម្ពុជា រកឃើញថារបាយការណ៍របស់គយនៅសិង្ហបុរី និងរបាយការណ៍របស់ក្រសួងរ៉ែកម្ពុជា មានតួលេខលុយខុសគ្នារាប់រយលានដុល្លារអាមេរិក។
ក្ដីបារម្ភកំពុងកើតឡើងនៅទូទាំងតំបន់ដីសណ្ដទន្លេមេគង្គ ជាកន្លែងដែលមានទំនប់វារីអគ្គិសនី និងការបំផ្លិចបំផ្លាញជម្រកធម្មជាតិ ដែលបណ្ដាលឲ្យត្រីមិនអាចហែលបញ្ច្រាសទឹកទៅពង និងបង្កការលំបាកដល់ការរស់នៅរបស់ត្រីទាំងនោះ។
ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនិយាយថា មនុស្សចំនួន៨៥០.០០០នាក់នៅភាគខាងត្បូងនៃប្រទេសម៉ាដាហ្គាស្កា (Madagascar) កំពុងតែត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ដោយសារតែគ្រោះរាំងស្ងួត ការវាយប្រហាររបស់សត្វកណ្តូបម្យ៉ាង (locust) និងអស្ថិរភាពនយោបាយ។ កិច្ចប្រឹងប្រែងជាច្រើនត្រូវបានធ្វើឡើងដើម្បីជួយឲ្យកសិករត្រៀមខ្លួនរួចរាល់សម្រាប់រដូវដាំដុះដែលនឹងចាប់ផ្តើមនៅក្នុងខែធ្នូនេះ។
នៅឯផ្សារលក់ត្រីមួយកន្លែងតាមបណ្ដោយច្រាំងទន្លេសាប ការលក់ដូរនៅពេលព្រឹកព្រលឹមៗគឺមានភាពមមាញឹក ដោយសារតែអ្នកទិញបានសម្រុកទិញត្រីក្នុងតម្លៃមួយថោកសមរម្យបំផុត។ ប៉ុន្តែ នៅពេលរសៀលវិញ គឺខុសពីនេះ។ នេះបើតាមការបញ្ជាក់របស់លោក Man Mat ដែលជាអ្នកលក់ត្រីអាយុ ២៩ ឆ្នាំ។
ព័ត៌មានផ្សេងទៀត