ការជ្រើសរើសរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំឲ្យដឹកនាំទីភ្នាក់ងារការពារបរិស្ថានជាអ្នករិះគន់ដ៏សំខាន់ដល់ផែនការរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ាដើម្បីដោះស្រាយការផ្លាស់ប្តូរអាកាសធាតុដោយការកាត់បន្ថយការបញ្ចេញកាបោនពីរោងចក្រ។
រដ្ឋាភិបាលឡាវកំពុងជំរុញឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីថ្មីមួយទៀតនៅតាមទន្លេមេគង្គ ក្រោម ក្រុមសកម្មជននិងអ្នកវិទ្យាសាស្ដ្រព្រមានពីការកើនឡើងនៃការគំរាមកំហែងដល់សន្តិសុខស្បៀងក្នុងតំបន់។
ការឡើងកំដៅផែនដីបានក្លាយប្រធានបទពិភាក្សាដ៏ចម្បងមួយសម្រាប់ពិភពលោកនាពេលសព្វថ្ងៃនេះ និងអនាគត។ ថ្មីៗនេះ សន្និសីទកំពូលស្តីពីការផ្លាស់ប្តូរអាកាសធាតុសាកលលោកត្រូវបានធ្វើឡើងនៅទីក្រុង Marrakech នៃប្រទេសម៉ារ៉ុក។ សន្និសីទនេះមានការចូលរួមពីលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon និងតំណាងរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ ប្រទេសកម្ពុជាក៏បានចូលរួមក្នុងសន្និសីទកំពូលអាកាសធាតុនោះផងដែរ។ តទៅនេះសូមអស់លោកអ្នកស្តាប់កិច្ចសម្ភាសន៍របស់លោក ជឹង ប៉ូជីន នៃ VOA ជាមួយលោក ជួប ប៉ារីស អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាននិងជាសមាជិកប្រតិភូកម្ពុជាដែលបានអញ្ជើញចូលរួមសន្និសីទកំពូលរបស់អង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរអាកាសធាតុនៅប្រទេសម៉ារ៉ុក៕
ប្រទេសឡាវ ដែលជាប្រទេសតែមួយគត់ដែលពុំមានសមុទ្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ គ្រោងនឹងសាងសង់ទំនប់វារីអគ្គីសនីចំនួនជាងមួយរយ នៅលើទន្លេមេគង្គ ក្នុងគោលបំណងប្រែក្លាយខ្លូនជា «អាគុយនៃតំបន់អាស៊ីអាគ្នេយ៍»។
ជ័យជម្នះលើការប្រកួតប្រជែងធ្វើជាប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើឲ្យមានការរកាំរកូសនៅក្នុងកិច្ចពិភាក្សាអំពីបញ្ហាអាកាធាតុរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានឡើងនៅប្រទេសម៉ារ៉ុក ក្នុងខែវិច្ឆិកានេះ។ កិច្ចប្រជុំអន្តរជាតិនេះមានគោលបំណងដាក់គោលនយោបាយលម្អិតលើកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសជាប្រវត្តិសាស្ត្រ ប៉ុន្ដែលោកTrump បានសន្យាបំបាត់កិច្ចព្រមព្រៀងនោះចោល ដើម្បីបើករ៉ែនិងធ្យូងថ្មឡើងវិញនិងជំរុញគម្រោងប្រេងនិងឧស្ម័នក្នុងថ្មឲ្យទៅមុខ។
កាលពីអតីតកាល ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានហៅទស្សនៈនៃការឡើងកម្តៅផែនដីថាជាការបោកបញ្ឆោតដែលធ្វើឡើងដោយចិនដើម្បីធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយឥឡូវនេះ ចិនកំពុងឆ្លើយតបដោយពោលពាក្យបញ្ឆិតបញ្ឆៀងដល់លោកត្រាំ។
ហានិភ័យនេះជាហេតុធ្វើឲ្យក្រុមប្រទេសទាំងនេះនាំគ្នាព្រាង«គោលការណ៍ណែនាំថ្នាក់តំបន់ សម្រាប់ការចូលរួមជាសាធារណៈក្នុងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន»។
លោកថា ជាទូទៅដំណាំបន្លែរដូវវស្សា មានតម្លៃខ្ពស់ជាងដំណាំបន្លែរដូវប្រាំងមួយទ្វេជា២ដោយសារ នៅក្នុងរដូវវស្សាផលិតផលកសិកម្មរបស់កសិករកម្ពុជាមិនសូវសម្បូរ ហើយការនាំចូលបន្លែពីប្រទេសជិតខាង ក៏មានការកើនឡើងថែមទៀតផង។
ថ្វីបើលោកអភិបាលខ័ណ្ឌលើកឡើងថា មានតែប្រជាពលរដ្ឋ២០០គ្រួសារ បានរងផលប៉ះពាល់ពីការជន់លិចទឹកនេះក្តី មន្រ្តីប៉ូលិសខ័ណ្ឌមួយរូបប្រាប់ការសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ទឹកជំនន់នេះបានបណ្ដាលឲ្យគ្រួសារចំនួន១៦៣៧ នៅសង្កាត់ចំនួន៩នៅខណ្ឌដង្កោរងផលប៉ះពាល់។
ថ្មីៗនេះរដ្ឋាភិបាលប្រទេសថៃបានប្រកាសពីគម្រោងសាងសង់ទំនប់បង្វែរទឹក ពីទន្លេមេគង្គ ដែលមានតំលៃជាង ១៧ពាន់លានដុល្លារ។ គម្រោងដែលបានគេដឹងថា នឹងសាងសង់ក្នុងខេត្តលើយនាភាគឦសានប្រទេសថៃ នឹងទាញយកធនធានទឹកមួយចំនួនធំ ពីទន្លេមេគង្គ។ អ្នកជំនាញ និងអ្នកការពារបរិស្ថានយល់ថា គម្រោងបង្វែរទឹកនេះនឹងជះផលអវិជ្ជមានជាច្រើនដល់ប្រទេសនានានិងប្រជាពលរដ្ឋរស់នៅផ្នែកខាងក្រោមដងទន្លេមេគង្គដូចជាប្រទេសកម្ពុជានិងវៀតណាម។ នេះជាបទសម្ភាសន៍របស់ VOA ជាមួយលោកបណ្ឌិត John Ward សេដ្ឋវិទូផ្នែកអេកូឡូស៊ីនៃវិទ្យាស្ថានអនាគតតំបន់ទន្លេមគង្គ អំពីបញ្ហាជុំវិញការសាងសង់ទំនប់បង្វែរទឹកនេះ នឹង ការគ្រប់គ្រងទឹកក្នុងអាងទន្លេមេគង្គ។
គម្រោងគំនិតផ្តួចផ្តើមនៅតំបន់មេគង្គក្រោម (LMI) ដើម្បីជួយ ដល់ប្រទេសក្នុងមហាអនុតំបន់មេគង្គនេះ គឺជាគំរោងដែលត្រូវបានផ្តួចផ្តើមឡើងដោយលោកស្រី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton និងជាបេក្ខជនប្រធានាធិបតីសរអា ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ក្នុងការកាត់បន្ថយគំលាតគ្នាផ្នែក អភិវឌ្ឍន៍ ហើយជំរុញសមាហរណកម្ម នៅក្នុងអាស៊ាន។
សត្វដ៏ធំអស្ចារ្យដូចជា ដំរីនិងតោមានទំនោរជាចំណុចផ្តោតនៅក្នុងការជជែកពិភាក្សាក្នុងកិច្ចប្រជុំធំៗស្ទើរតែទាំងអស់នៃសមាជិកអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វជិតផុតពូជ (CITES)។ ប៉ុន្តែរបៀបវារៈក្នុងឆ្នាំនេះគឺ សត្វដែលមិនសូវមានគេស្គាល់ដូចជា សត្វត្រកួតហុងកុង កង្កែបទឹក Titicaca និងខ្យងគោកគុយបា។
ព័ត៌មានផ្សេងទៀត