បទសម្ភាសន៍ VOA ជាមួយលោកអាឡិច៖ ឯកសារបង្ហាញថាខ្សាច់នាំចូលឥណ្ឌាចេញពីកម្ពុជា និងត្រៀមប្តឹងទៅតុលាការ
ស្ថាបនិកអង្គការមាតាធម្មជាតិ គឺលោកអាឡិចសាន់ដ្រូ ហ្កុនហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) បានបញ្ជាក់ថា ឯកសារថ្មីបង្ហាញថា ខ្សាច់ដែលឥណ្ឌានាំចូលគឺមានប្រភពនាំចេញផ្ទាល់ពីប្រទេសកម្ពុជា ដែលផ្ទុយពីការអះអាងរបស់មន្ត្រីរដ្ឋាភិបាល។ លោកអាឡិច ដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឱ្យចូលប្រទេសកម្ពុជាបញ្ជាក់ថា លោកកំពុងសិក្សាពីនីតិវិធីប្តឹងនៅតុលាការសឹង្ហបុរីប្រឆាំងនឹងក្រុមហ៊ុន ឬរដ្ឋាភិបាលសឹង្ហបុរី ចំពោះការនាំចូលខ្សាច់ដោយខុសច្បាប់ក្នុងពេលកន្លងមក។ សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោកម៉ែន គឹមសេង នៃវីអូអេជាមួយនឹងលោកអាឡិច ដូចតទៅ៕