ព្យុះសង្ឃរា ហាវី ដែលជាព្យុះប្រកបដោយគ្រោះថ្នាក់ដែលបានធ្វើឲ្យមានទឹក ជំនន់យ៉ាងខ្លាំងនៅក្រុង Houston រដ្ឋតិចសាសហើយបានបង្ខំមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ខ្លួន បានបោកបក់ម្តងទៀតកាលពីថ្ងៃពុធដែលវាបានធ្វើចលនាទៅកាន់តំបន់ភាគខាងកើតហើយបានធ្វើឲ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅរដ្ឋ Louisiana ដែលជារដ្ឋជិតខាង។
ក្រុមអ្នកភូមិនៅស្រុកសេសានបន្តតវ៉ាប្រឆាំងការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោមពីរនិងបញ្ឈប់សកម្មភាពគំរាមកំហែងផ្សេងៗមកលើពលរដ្ឋដែលជម្នះរស់នៅក្នុងភូមិដ្ឋានចាស់ មិនផ្លាស់ទៅទីតាំងថ្មីតាមការចង់បានរបស់អាជ្ញាធរស្រុក។
ខ្យល់ព្យុះត្រូពិក Harvey បានសម្លាប់មនុស្សទីពីរកាលពីថ្ងៃសៅរ៍ម្សិលមិញ នៅពេលដែលទឹកជំនន់ និងខ្យល់គួចនៅតែបន្តបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋអាមេរិកាំងនៅក្នុងតំបន់ភាគអាគ្នេយ៍រដ្ឋ Texas សហរដ្ឋអាមេរិក។
ព្យុះសង្ឃរា Harvey បានបក់បោកនៅលើដីគោកភាគអាគ្នេយ៍នៃរដ្ឋតិចសាសនៅជិតក្រុង Rockport ដែលជាទីក្រុងដ៏តូចមួយ ហើយវាបានបក់បោកនៅឈូងសមុទ្រម៉ិកស៊ិកដោយមានល្បឿនខ្យល់និងភ្លៀងយ៉ាងខ្លាំងនៅតាមបណ្តោយឆ្នេរសមុទ្រដែលមានចម្ងាយរាប់រយគីឡូម៉ែត្រ។
អាជ្ញាធរជប៉ុនកំពុងព្យាយាមសម្រេច ថាត្រូវធ្វើយ៉ាងណាជាមួយនឹងទឹកកខ្វក់រាប់ម៉ឺនតោន ដែលកំពុងស្តុកនៅក្នុងរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលបានខូចខាតដោយសារតែការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១។
ខេត្ត Khyber Pakhtukhaw ហៅកាត់ថា KPK ស្ថិតនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន បានដាក់ដាំដើមឈើចំនួន១ពាន់លានដើមក្នុងរយៈពេល២ឆ្នាំ ដែលមិនធ្លាប់មានពីមុនមក និងសម្រេចបានលើសពីការប្តេជ្ញាចិត្តជាអន្តរជាតិក្នុងការស្តារឡើងវិញនូវព្រៃ និងផ្ទៃដីគ្មានជីជាតិ ទំហំ៣សែន៥ម៉ឺនហិចតា។
រដ្ឋបាលរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំនឹងសើរើពិនិត្យមើលឡើងវិញនូវរបាយការណ៍ផ្លាស់ប្តូរអាកាសធាតុដែលបានរៀបចំឡើងដោយទីភ្នាក់ងារសហព័ន្ធចំនួន១៣ដែលបានធ្វើការសន្និដ្ឋានផ្ទុយគ្នាពីទស្សនៈរបស់រដ្ឋបាលរបស់ប្រធានាធិបតីត្រាំ។
ទំនប់សេសានក្រោម២ ត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤នោះ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។ ទំនប់សេសានក្រោម២ ដែលមានទួរបីនសរុបចំនួន១០។
មន្ត្រីជំនាញលើកឡើងថា ទឹកជំនន់ក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបណ្ដាលមកពីការទទួលរងឥទ្ធិពលនៃព្យុះសុងការ ដែលជាព្យុះក្នុងតំបន់ ប៉ុន្តែ ការជន់លិចនេះ មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ។
ឡានក្រុងសាធារណៈ បានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីបរាជ័យម្ដងរួចមកហើយនៅក្នុងឆ្នាំ២០០១ ជាមួយនឹងការវិនិយោគសាធារណៈនេះដើម្បីបន្ធូរបន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ។
មួយសប្តាហ៍ ក្រោយពីប្រាសាទសំបូរព្រៃគុកចុះបញ្ជីបេតិកភណ្ឌពិភពលោក និងក្រោយពីរដ្ឋាភិបាលអបអរសាទរឋានៈថ្មីរបស់ប្រាសាទបុរាណនេះ ប្រជាពលរដ្ឋបង្ហាញក្តីសង្ឃឹមផង និងការបារម្ភផង។
អង្គការសហប្រជាជាតិបានរាយការណ៍ថា មនុស្សជិត ៨ សែន ៥ ម៉ឺននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារកង្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ អនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួន។
ព័ត៌មានផ្សេងទៀត