ទំនប់វារីអគ្គិសនីនេះត្រូវបានវិនិយោគទុនដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមានក្រុមហ៊ុនចិន ឈ្មោះ China’s Lancang Hydropower International Energy ដែលមានចំណែកហ៊ុន៥១ភាគរយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ាគិត ម៉េងចំនួន៣៩ភាគរយ និងក្រុមហ៊ុនវៀតណាមឈ្មោះ Vietnam’s EVN International ដែលមានចំណែកហ៊ុន១០ភាគរយ។
បញ្ហាចម្រូងចម្រាសទាក់ទិនទិន្នន័យនៃការនាំចេញខ្សាច់ពីកម្ពុជាទៅសិង្ហបុរី ដែលល្អៀងទឹកប្រាក់ប្រមាណជា៧៤៧លានដុល្លារក៏បានកើតឡើង តែទិន្នន័យនេះ មិនត្រូវបានក្រសួងរ៉ែ និងថាមពលទទួលស្គាល់នោះឡើយកាលពីឆ្នាំ២០១៦។
តុលាការកំពូលបញ្ជាឲ្យសាលាឧទ្ធរណ៍បើកការកាត់ក្តីអ្នកការពារបរិស្ថានតំបន់អារ៉ែង គឺលោក វ៉ែន វ៉ន ឡើងវិញចំពោះបទល្មើស«ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត»។
សកម្មជនបរិស្ថានថៃនានាកំពុងអំពាវនាវឲ្យរដ្ឋាភិបាលយោធាដកចេញនូវបទបញ្ជាដែលនាពេលបច្ចុប្បន្ននេះដាក់កំហិតតឹងតែងលើការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងគម្រោងឧស្សាហកម្ម និងការអភិវឌ្ឍនានា។
អាជ្ញាធរចិនបានបញ្ជាក់ថា សាកសពចំនួនយ៉ាងតិច ១៥ នាក់ ត្រូវបានរកឃើញហើយមនុស្សជាង ១ រយនាក់ផ្សេងទៀត នៅតែបាត់ខ្លួនកាលពីថ្ងៃសៅរ៍ម្សិលមិញបន្ទាប់ពីការបាក់ដីដ៏ធំមួយបានសង្កត់កប់ពីលើភូមិ Xinmo នៅតាមតំបន់ភ្នំ ក្នុងខេត្ត Sichuan ប្រទេសចិន។
មន្ត្រីនៅក្នុងផ្នែកនីរតីនៃប្រទេសចិនបាននិយាយថាគេមានជំនឿថាមនុស្សជាង១០០នាក់បានកប់នៅក្នុងការបាក់ដីមួយ។
ក្រុមអ្នកវិភាគនិយាយថា ផលចំណេញផ្នែកសេដ្ឋកិច្ចដែលកាន់តែប្រសើរជាងមុនសម្រាប់ថាមពលផលិតឡើងវិញ បានជំរុញការគាំទ្រទៅលើការប្រើប្រាស់ថាមពលស្អាតនៅក្នុងសហគមន៍ធុរកិច្ច ដែលពីមុនមកមិនមានភាពប្រាកដប្រជា។
កិច្ចពិគ្រោះយោបល់ជាមុនដែលមានរយៈពេលប្រាំមួយខែ ស្ដីពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ប៉ាក់ បេង នៅក្នុងប្រទេសកុម្មុយនិស្តឡាវ បានបញ្ចប់ទៅកាលពីដើមសប្ដាហ៍នេះ។
តំបន់អាស៊ីអាគ្នេយ៍ប្រឈមមុខនឹងផលវិបាកក្នុងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុបន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។
កាលពីខែកញ្ញា ឆ្នាំ២០១៦ សាលាឧទ្ធរណ៍ក៏បានសម្រេចតម្កល់ការកាត់សេចក្តីរបស់តុលាការខេត្តកោះកុង ដោយឱ្យលោកវ៉ែន វ៉នជាប់ទោសពីបទ «ប្រមូលផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាត»។
គ្រោះរញ្ជួយដី គឺជារឿងធម្មជាតិសម្រាប់បណ្តាប្រទេសនៅជាយមាត់មហាសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែគ្រោះរញ្ជួយដីភាគច្រើនមានទំហំតូច ហើយមិនបានបង្កការបំផ្លិចបំផ្លាញធំធេងនោះទេ។ គ្រោះរញ្ជួយដី ដែលចាត់ទុកថាមានទំហំធំនោះ គឺមានកម្លាំងខ្លាំងជាង៦,០ លើរង្វាស់រ៉ិចទ័រ ដែលអាចបំផ្លាញសហគមន៍នានាជាច្រើន បើទោះជាសហគមន៍ទាំងនោះបានត្រៀមខ្លួនជាមុនសម្រាប់ពេលមានគ្រោះមហន្តរាយក៏ដោយក្តី។ នៅតាមបណ្តាទីក្រុងនានាតាមតំបន់ជាយមាត់មហាសមុទ្រប៉ាស៊ីហ្វិក ប្រជាជនត្រូវរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍ ឬមួយខែ ឬក៏អាចយូរជាងនេះទៀត ដើម្បីមានទឹកប្រើប្រាស់ឡើងវិញ បន្ទាប់ពីមានគ្រោះរញ្ជួយដីធ្ងន់ធ្ងរ។ នេះគេមិនទាន់និយាយពីបញ្ហាអគ្គិសនី ប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងប្រេងឥន្ធនៈផងនោះ។
ហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំមួយនៅក្នុងប្រទេសព័រទុយហ្កាល់បានសម្លាប់មនុស្សអស់យ៉ាងហោចណាស់ចំនួន៦១នាក់ ដែលភាគច្រើននៃជនរងគ្រោះត្រូវបានឆេះស្លាប់នៅក្នុងរថយន្តរបស់ខ្លួន។
ព័ត៌មានផ្សេងទៀត