ព្យុះសង្ឃរា ហាវី ដែលជាព្យុះប្រកបដោយគ្រោះថ្នាក់ដែលបានធ្វើឲ្យមានទឹក ជំនន់យ៉ាងខ្លាំងនៅក្រុង Houston រដ្ឋតិចសាសហើយបានបង្ខំមនុស្សរាប់ម៉ឺននាក់ចេញពីផ្ទះសម្បែងរបស់ខ្លួន បានបោកបក់ម្តងទៀតកាលពីថ្ងៃពុធដែលវាបានធ្វើចលនាទៅកាន់តំបន់ភាគខាងកើតហើយបានធ្វើឲ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅរដ្ឋ Louisiana ដែលជារដ្ឋជិតខាង។
ប៉ុន្តែ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបានព្យាករណ៍ថា ព្យុះនោះនឹងចុះខ្សោយជា បណ្តើរៗនៅពេលដែលវាធ្វើចលនាទៅកាន់ដីគោកហើយនឹងចាកចេញពីក្រុង Houston ដែលនៅទីនោះចំនួនមនុស្សដែលមិនដឹងចំនួនបាននៅជាប់គាំងនៅឡើយនៅក្នុងផ្ទះ រត់ទៅនៅព្រះវិហារគ្រឹស្តសាសនា ទឹកសុទ្ធតែភក់មានជម្រៅត្រឹមចង្កេះ។
ព្យុះសង្ឃរាតំបន់ត្រូពិក ហាវី នៅមានខ្យល់ខ្លាំងដែលមានល្បឿន៧៥គីឡូម៉ែត្រក្នុងមួយម៉ោងនៅឡើយ ហើយលោកស្រី Elaine Duke រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិស្តីទីបានព្រមានថា «ទឹកជំនន់ប្រកបដោយមហន្តរាយទំនងស្ថិតនៅរយៈពេលប៉ុន្មានថ្ងៃទៀតបន្ទាប់ពីភ្លៀងជាប្រវត្តិសាស្រ្តបានបញ្ចប់»។
លោកស្រីរដ្ឋមន្រ្តីស្តីទីបានមានប្រសាសន៍ថា «យើងរំពឹងថា ការស្តារឡើងវិញនឹងចំណាយពេលរាប់សិបឆ្នាំនៅក្នុងរដ្ឋតិចសាសហើយរដ្ឋាភិបាលសហព័ន្ធមានការងារនៅវែងឆ្ងាយតទៅទៀត»។
នៅពេលឥឡូវនេះ លោក Brock Long ប្រធានរៀបចំចាត់ចែងគ្រាអាសន្នរបស់សហព័ន្ធបាននិយាយថា យើងកំពុងជួយសង្គ្រោះជីវិតមនុស្ស»។
លោក Long បាននិយាយថា មនុស្ស៣ម៉ឺននាក់បានត្រូវរើទៅកាន់កន្លែងស្នាក់នៅជាង២៣០ដោយមានមនុស្ស១ពាន់៨រយនាក់បានស្នាក់នៅក្នុងសណ្ឋាគារ។មនុស្សប្រហែល២សែន១ម៉ឺននាក់បានចុះឈ្មោះសុំជំនួយរដ្ឋាភិបាល។ លោក Greg Abbott អភិបាលរដ្ឋតិចសាសនិយាយថា ជំនួយដែលគិតជាប្រាក់មានតម្លៃ៣៧លានដុល្លារបានអនុម័តរួចហើយ៕