ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះសង្ឃរា Harvey ចុះ​អន់​ខ្សោយ​បន្តិច​បន្ទាប់​ពីបក់​បោក​នៅ​ឆ្នេរ​សមុទ្រ​រដ្ឋ​តិច​សាស​សហរដ្ឋ​អាមេរិក


កម្ទេច​បាក់​បែក​នៃ​ផ្ទះ​ជំនួញ​មួយ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ព្យុ Harvey កាល​ពី​ថ្ងៃសៅរ៍ ទី​២៦ ខែ​សីហា នៅ​រដ្ឋ​តិច​សាស។
កម្ទេច​បាក់​បែក​នៃ​ផ្ទះ​ជំនួញ​មួយ​ដែល​ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ដោយ​ព្យុ Harvey កាល​ពី​ថ្ងៃសៅរ៍ ទី​២៦ ខែ​សីហា នៅ​រដ្ឋ​តិច​សាស។

ព្យុះ​សង្ឃរា​ Harvey ​បាន​បក់​បោក​នៅ​លើ​ដីគោក​ភាគ​អាគ្នេយ៍​នៃរដ្ឋ​តិចសាស​នៅ​ជិតក្រុង ​Rockport ​ដែល​ជា​ទី​ក្រុង​ដ៏​តូច​មួយ​មិន​ឆ្ងាយ​ពី​ទីក្រុង​ Corpus Christi ហើយ​វា​បាន​បក់​បោក​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ិក​ដោយ​មាន​ល្បឿន​ខ្យល់​និង​ភ្លៀង​យ៉ាង​ខ្លាំងនៅ​តាមបណ្តោយ​ឆ្នេរ​សមុទ្រ​ដែល​មាន​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ។

​ព្យុះ​សង្ឃរា Harvey ​ជា​ព្យុះ​ដ៏​កាច​សាហាវ​ដែល​បាន​បក់​បោក​នៅ​សហរដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ ​ដោយ​មាន​ល្បឿន​ខ្យល់​២០៩​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅពេល​ដែល​វាបក់​បោក​នៅ​ដីគោក។

​ព្យុះ​សង្ឃរា​នោះ​បាន​មក​ដល់​ដី​គោក​នៅ​ពេល​ដែល​វា​បាន​ក្លាយជា​ព្យុះ​សង្ឃរា​ប្រភេទ​ទី៤ ដែល​ជាព្យុះ​មាន​កម្លាំង​ខ្លាំង ​ក៏ប៉ុន្តែ​វា​បាន​ចុះ​ខ្សោយ​ជា​បណ្តើរៗ។​ នៅ​ពេល​ដែលព្យុះ​សង្ឃរា Harvey ​ជិត​មក​ដល់​កាល​ពី​ថ្ងៃ​សុក្រ ​ពួក​អ្នកស្រុក​រដ្ឋ​តិចសាស​រាប់​ពាន់​នាក់​បាន​រត់​គេ​ទៅ​កាន់​ដីគោក​ដើម្បី​បញ្ចៀស​ខ្យល់​និង​ទឹក​ជំនន់​ពីការ​គំរាម​កំហែង​ព្យុះ​សង្ឃរា​នេះ។

មជ្ឈមណ្ឌល​ព្យុះ​សង្ឃរា​ជាតិ​បាន​ហៅ​ព្យុះ ​Harvey ​នេះថា ​ជាព្យុះ​គំរាម​កំហែង​អាយុ​ជីវិត​មនុស្ស​ ទោះ​ជា​យ៉ាង​នៅ​ក៏​ដោយ ​មិនមាន​មនុស្ស​ស្លាប់​ឬ​រងរបួស​បាន​ត្រូវ​គេ​រាយការណ៍​ទេ។​ ទោះ​ជាយ៉ាង​ណាក៏ដោយ ពួកមន្រ្តី​និយាយថា ​ក្រុម​ជួយ​សង្គ្រោះ​គ្រាហ៍​អាសន្ន​មិនអាច​ទៅ​ដល់​ទីកន្លែង​ជា​ច្រើន​បាន​ទេ​បណ្តាល​មក​ពី​ខ្យល់​ខ្លាំង​ពែក។

លោក Charles Wax ​អភិបាល​ក្រុង​ Rockport ​នៅ​ក្នុង​សម្ភាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ​ជា​មួយ​បណ្តាញ​ទូរទស្សន៍​ពីអាកាស​ធាតុ​បាន​និយាយ​ថា ​ព្យុះ​សង្ឃរា​នេះ​បាន​បក់​បោក​ត្រូវ​ចំ​ក្រុង​របស់​លោក​ហើយ​លោក​បាន​ព្រមាន​ពី​ការ​បំផ្លិច​បំផ្លាញ​ដ៏​ខ្លាំង។

​លោក​បាន​និយាយថា ​សាលារៀន ផ្ទះ​និង​ហាងលក់​ដូរ​បាន​ខូចខាត​យ៉ាង​ខ្លាំង​ហើយ​ខ្លះទៀត​បានត្រូវ​បំផ្លាញ៕

XS
SM
MD
LG