ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ មន្ត្រី​ថា ស្ថានភាព​ទឹកជំនន់​នៅ​កម្ពុជា​មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​ទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មន្ត្រី​ជំនាញ​លើកឡើង​ថា​ ទឹកជំនន់​ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​សុងការ ដែល​ជា​ព្យុះ​ក្នុង​តំបន់ ប៉ុន្តែ ការ​ជន់​លិច​នេះ មិន​ទាន់​ដល់​កម្រិត​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ។ អ្នក​ស្រី ធីតា វីន នៃ​វីអូអេ បាន​សម្ភាសន៍​លោក ញឹម វណ្ណដា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​អនុប្រធាន​ប្រចាំ​ការ និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយ​លោក​បាន​ឲ្យ​ដឹង​ថា ទឹក​ជំនន់​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​ ផ្លូវ និង​ទិន្នផល​ស្រូវ ក្នុង​ខេត្ត​មួយ​ចំនួន ដែល​គិត​ជា​ថវិកា​អស់​ប្រមាណ​៥ទៅ៦​សែន​ដុល្លារ​អាមេរិក។ សូម​លោក​អ្នក​ស្ដាប់​កិច្ច​សម្ភាសន៍​នេះ​ទាំង​ស្រុង​ដូចតទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG