របាយការណ៍ថ្មីមួយបានដកស្រង់លទ្ធផលពីការស្រាវជ្រាវរាប់ពាន់ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ និងបានចងក្រងទៅជារបាយការណ៍វាយតម្លៃដ៏ធំមួយ ដែលបង្ហាញពីវិធីផ្សេងៗគ្នាដែលបម្រែបម្រួលអាកាសធាតុនឹងប៉ះពាល់ដល់មនុស្សជាតិនៅក្នុងសតវត្សរ៍ខាងមុខ។
តំបន់ស្រែគររបស់ជនជាតិដើមភាគតិចក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងលិចលង់ ដោយសារទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបើកកិច្ចប្រជុំស្ដីពីអាកាសធាតុនៅក្នុងប្រទេសប៉ូឡូញ ដោយធ្វើការអំពាវនាវដល់មេដឹកនាំនានានៅលើពិភពលោកឲ្យគិតគូរឲ្យបានហ្មត់ចត់ចំពោះការគំរាមកំហែងនៃការឡើងកម្ដៅផែនដី។
ការសិក្សាវាយតម្លៃអំពីធាតុអាកាសប្រទេសជាតិដែលភាសាអង់គ្លេសហៅថា «National Climate Assessment» ដែលមានទាំងអស់ជាង១ពាន់ទំព័រ បានព្រមានអំពីមហន្តរាយខាងអាកាសធាតុដែលខ្លាំងនិងយូរជាងមុនដែលជាផ្នែកបណ្តាលមកពីសារធាតុអាកាសសាកលក្តៅជាងមុន។
របាយការណ៍ប្រចាំឆ្នាំលើកទី៩របស់អង្គការសហប្រជាជាតិស្តីពីគម្លាតនៃការបំភាយឧស័្មននៅក្នុងបរិយាកាសបានចេញផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ដោយបានលើកឡើងថា ការបំភាយឧស័្មននៅឆ្នាំ ២០៣០ អាចកើតឡើងដល់១៥ពាន់លានតោន ច្រើនជាងតម្រូវការ ដើម្បីទប់ស្កាត់មិនឲ្យឡើងកម្តៅលើសពី២អង្សា។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានផ្សព្វផ្សាយអំពីការព្រមានមិនធ្លាប់មានពីមុនមករបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការព្យាករណ៍នាពេលបច្ចុប្បន្នអំពីការប្រែប្រួលអាកាសធាតុ។
សេចក្តីរាយការណ៍នេះបាននិយាយថា មហន្តរាយខាងអាកាសធាតុបែបនេះមានច្រើននៅទូទាំងប្រទេសហើយបានព្រមានថា បើគ្មានសកម្មភាពខ្លាំងក្លា ដើម្បីទប់ទល់ទេ មហន្តរាយទាំងនេះនឹងមានភាពអាក្រក់ជាងមុនថែមទៀត។
អង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិនិយាយថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតដែលអាចកើតមានតាមការរំពឹងទុកនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងអាចកាត់បន្ថយបាន ប្រសិនបើបណ្តាប្រទេសនានាវិនិយោគលើប្រព័ន្ធធារាសាស្ត្រ។
កាលពីថ្ងៃសៅរ៍ម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើដំណើរទៅកាន់រដ្ឋ កាលីហ្វ័រញ៉ា ដើម្បីពិនិត្យមើលដោយផ្ទាល់នូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយដោយសារភ្លើងឆេះព្រៃ។
នៅក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមសមុទ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែវិច្ឆិកានេះ ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ បណ្តាលមកពីអាកាសធាតុដែលរងឥទ្ធិពលពីសម្ពាធដែលកំពុងគ្របដណ្តប់លើជ្រោយឥណ្ឌូចិន។
ចីរភាពបរិស្ថាននៅកម្ពុជាទាមទារការរួមចំណែកពីគ្រប់ភាគី។
អង្គការសុខភាពពិភពលោក WHO ប្រាប់ឲ្យដឹងថា ខ្យល់កខ្វក់សម្លាប់កូនក្មេងរាប់សែននាក់ជារៀងរាល់ឆ្នាំហើយបានដាក់សុខភាពខាងរាង្គកាយនិងការអភិវឌ្ឍខាងសរសៃប្រសាទរបស់ក្មេងជំទង់រាប់រយលាននាក់ឲ្យស្ថិតក្នុងភាគគ្រោះថ្នាក់។
ព័ត៌មានផ្សេងទៀត