រដូវវស្សាឆ្នាំ២០១៨-២០១៩ត្រូវបានគេរំពឹងថា ភ្លៀងនឹងចាប់ផ្តើមធ្លាក់នៅគ្រប់ពេលវេលាទាំងអស់ក្នុងប្រទេសស៊ីមបាវ៉េ ប៉ុន្តែអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិព្រមានថា ដំណាំទាំងឡាយនឹងមិនអាចទទួលបានទឹកតាមតម្រូវការនោះទេ។
លោក An El Niño អ្នកព្យាករណ៍អាកាសធាតុនៅតំបន់ប៉ាស៊ីហ្វិកបានទស្សន៍ទាយជាញឹកញាប់ហើយថា មានភ្លៀងធ្លាក់ ជាមធ្យម តិចជាងនៅអាហ្វ្រិកភាគខាងត្បូង។
ការរៀបចំសម្រាប់ការដាំដំណាំត្រូវបានធ្វើឡើងនៅកសិដ្ឋាន Magutu ដែលមានចម្ងាយប្រហែល៤០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Harare។
ប៉ុន្តែកសិករម្នាក់គឺលោកស្រី Tsitsi Marjorie Makaya អាយុ៥៩ឆ្នាំនិយាយថា កសិដ្ឋានដែលនៅក្បែរកសិដ្ឋានលោកស្រីមិនទាន់ត្រៀមរួចរាល់នោះឡើយទេ។
លោកស្រីគឺជាអ្នកទទួលផលពីកម្មវិធីកែទម្រង់ដីធ្លីរបស់ប្រទេសស៊ីមបាវ៉េ ដែលបានផ្លាស់ប្តូរជីវភាពកសិករភាគច្រើនចាប់តាំងពីឆ្នាំ២០០០។
ប៉ុន្តែអ្នកស្រីនៅតែខ្វះខាតគ្រឿងឧបករណ៍ប្រើប្រាស់ រួមទាំងបំពង់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដី២៦,៩ហិកតា។
លោកស្រី Makaya បានបញ្ជាក់ថា៖
«ខ្ញុំក៏ត្រូវការអគ្គិសនីប្រើប្រាស់នៅទីនេះផងដែរ ហើយខ្ញុំមិនមានធនធានដើម្បីបំពាក់ប្រព័ន្ធធារាសាស្ត្រនៅលើកសិដ្ឋាននោះទេ ព្រោះវាថ្លៃពេក»។
យោងតាមលោក Patrick Kormawa អ្នកសម្របសម្រួលប្រចាំអនុតំបន់អាហ្វ្រិកខាងត្បូងរបស់អង្គការម្ហូបអារហារនិងកសិកម្ម (FAO) ដែលភ្នាក់ងារនេះបានស្តារឡើងវិញនូវគម្រោងធារាសាស្ត្រជាច្រើននៅប្រទេសស៊ីមបាវ៉េ។ មានកសិដ្ឋានភាគច្រើននៅតែត្រូវការទឹកភ្លៀង។
លោក Patrick បាននិយាយថា៖
«យើងមានដីតិចជាង១១ភាគរយនៃផ្ទៃដីទាំងអស់ដែលត្រូវបានដាំដុះនៅទ្វីបអាហ្វ្រិកស្ថិតនៅក្រោមគំរោងប្រព័ន្ធធារាសាស្ត្រ។ មានប្រទេសភាគច្រើនពឹងផ្អែកលើភ្លៀងធ្លាក់ ធ្វើកសិកម្មអាស្រ័យលើទឹកភ្លៀង។ នៅពេលដែលគ្មានភ្លៀងធ្លាក់ ដំណាំត្រូវខូចខាត... នេះមានផលវិបាកជាច្រើនទៅលើសន្តិសុខស្បៀងក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋផងដែរ»។
បេសកជនរបស់អង្គការ FAO បាននិយាយថា បណ្តាប្រទេសជាច្រើននៅទ្វីបអាហ្វ្រិកចាំបាច់ត្រូវវិនិយោគលើប្រព័ន្ធធារាសាស្ត្រ ដូច្នេះសន្តិសុខស្បៀងនិងប្រាក់ចំណូលកសិកម្មមិនទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារគ្រោះរាំងស្ងួតនោះទេ។
លោក Kormawa និយាយថា សូម្បីតែផែនការខ្នាតតូចរបស់ប្រព័ន្ធធារាសាស្ដ្រដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងប្រាក់ចំណូលនៅក្នុងប្រទេសដែលធ្វើកសិកម្មក៏ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែរ។
លោក El Niño បានឲ្យដឹងថា គ្រោះរាំងស្ងួតចុងក្រោយបង្អស់ដែលបានកើតឡើងពីឆ្នាំ២០១៤ដល់២០១៦ បានធ្វើឲ្យមនុស្សចំនួន៤០លាននាក់ត្រូវការជំនួយស្បៀងអាហារនៅទូទាំងទ្វីបអាហ្វ្រិកភាគខាងត្បូង៕
ប្រែសម្រួលដោយ ហេង រស្មី