អ្នកចូលរួមនៅក្នុងសន្និសីទជាសកលលើកដំបូងបង្អស់ស្ដីពីការបំពុលបរិយាកាសរបស់អង្គការសុខភាពពិភពលោក បានអនុម័តផែនការមួយដើម្បីកាត់បន្ថយការបំពុលបរិយាកាស។ ជារៀងរាល់ឆ្នាំ ការបំពុលបរិយាកាសនេះបានធ្វើឲ្យមនុស្សប្រមាណ ៧ លាននាក់ស្លាប់មុនអាយុ។
អ្នកការពារព្រៃឈើនៅតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ អះអាងថា ក្រុមអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នរដ្ឋជាច្រើន បានចងជាប្រព័ន្ធ ដើម្បីទាញរកប្រាក់ចំណេញពីការកាប់បំផ្លាញព្រៃឈើនៅតំបន់នេះផងដែរ។
មានការរិះគន់ពីមន្ត្រីសិទ្ធិមនុស្សចំពោះការចេញប្រកាសរបស់អាជ្ញាធរខេត្ត កំពត អំពីការបើកទ្វារទំនប់វារីអគ្គិសនីកំចាយក្នុងថ្ងៃតែមួយនៃការជូនដំណឹងដល់ពលរដ្ឋឲ្យប្រុងប្រៀបខ្លួន ដើម្បីបង្ការទឹកជន់លិច។
មន្ត្រីឥណ្ឌូណេស៊ីនិយាយថាមានមនុស្សយ៉ាងតិចណាស់៣៨៤នាក់បានស្លាប់និង៥៤០នាក់ទៀតបានត្រូវរបួសនៅក្រោយមានការរញ្ជួយផែនដីមានកម្លាំង៧,៥កាលពីថ្ងៃសុក្រនិងមានមហាររលកសមុទ្រ Tsunami នៅពេលបន្ទាប់ក្នុងក្រុងពីរ គឺក្រុង Palu និងក្រុង Donggalaក្នុងខេត្ត Sulawesi នាផ្នែកកណ្តាលនៃប្រទេស ឥណ្ឌូណេស៊ី។
បន្ទាប់ពីមានការលើកឡើងរបស់ភាគីពាក់ព័ន្ធនៃភាពស្រដៀងគ្នាក្នុងការប្រើប្រាស់ទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងការវាយតម្លៃផលប៉ះពាល់ខាងបរិស្ថាន និងសង្គមឆ្លងដែនរវាងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ និងប៉ាក់បេងនោះ គណៈកម្មការទន្លេមេគង្គ (Mekong River Commission) បានបង្ហាញជំហរត្រៀមពិនិត្យឡើងវិញនូវភាពស្រដៀងគ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនៃការវាយតម្លៃផលប៉ះពាល់ទាំងឡាយ នៅមុនពេលម្ចាស់គម្រោងដែលជាក្រុមហ៊ុនចិនកសាងទំនប់វារីអគ្គិសនីប៉ាក់ ឡាយ។
ប្រជាពលរដ្ឋវៀតណាមចាប់ផ្ដើមមានគំនិតច្នៃប្រឌិតថ្មីជាមួយនឹងវិធីដែលពួកគេកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកសម្រាប់ម្ហូបអាហារប្រចាំថ្ងៃរបស់ពួកគេ។
គណៈកម្មការទន្លេមេគង្គ (Mekong River Commission) បានចាប់ផ្តើមវេទិកាតំបន់មួយដើម្បីពិភាក្សាគម្រោងសាងសង់ទំនប់វារីអគ្គិសនីប៉ាក់ឡាយ នៅគ្រាមានការរិះគន់ពីក្រុមអ្នកការពារបរិស្ថានដែលបានអំពាវនាវឲ្យមានការផ្តល់ព័ត៌មានវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថានឆ្លងដែនថ្មីមួយជំនួសឲ្យព័ត៌មានចាស់ ដែលត្រូវបានចម្លងចេញពីគម្រោងទំនប់វារីអគ្គិសនីប៉ាក់បេង។
មេដឹកនាំប្រទេសនានានៅក្នុងតំបន់មេគង្គបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ ទី១២ ខែសីហានៅឯវេទិកាសេដ្ឋកិច្ចពិភពស្តីពីអាស៊ាន ដើម្បីពិភាក្សាអំពីទស្សនៈវិស័យរបស់ពួកគេ ចំពោះការអភិវឌ្ឍន៍ក្នុងតំបន់ ដែលត្រូវបានផ្សាយផ្ទាល់លើអ៊ីនធឺណិត។
នៅថ្ងៃអង្គារនេះ ក្រសួងរៀបចំដែនដីបានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី ត្រូវបានចាត់តាំងដោយផ្ទាល់ពីលោក ហ៊ុន សែន ដើម្បីធ្វើដំណើរត្រួតពិនិត្យនិងកាយយកដីដែលបានចាក់បំពេញសមុទ្រមួយកន្លែងស្ថិតក្នុងឆ្នេរព្រែកត្រែង ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងធ្វើឱ្យឆ្នេរសមុទ្រនោះមានសភាពដូចធម្មជាតិវិញ។
ស្របពេលដែលទីក្រុងបាងកក ប្រទេសថៃ ត្រៀមរៀបចំសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុនៅថ្ងៃអង្គារខាងមុខនេះ ទីក្រុងដែលមានប្រជាជនជាង ១០ លាននាក់នេះបានរងសម្ពាធបរិស្ថានយ៉ាងខ្លាំង ដោយអ្នកជំនាញបានព្រមានថា ទីក្រុងនេះអាចលិចទឹកមួយផ្នែកក្នុងរយៈពេលតែជាង ១០ ឆ្នាំទៀតប៉ុណ្ណោះ។
ក្រុមអ្នកគាំទ្រថាមពលផលិតឡើងវិញបានចាប់យកឱកាសពីឧបទ្ទវហេតុបាក់ទំនប់វារីអគ្គិសនីមួយនៅឡាវ ដើម្បីជំរុញឲ្យប្រទេសមួយនេះងាកចញពីការប្រើប្រាស់ទំនប់អគ្គិសនី «ដ៏ច្រើនលើសលុប»។
ការបាក់ទំនប់ដែលបង្កឲ្យមានគ្រោះមហន្តរាយនៅប្រទេសឡាវ បានធ្វើឲ្យការជជែកពិភាក្សាអំពីអនាគតទំនប់វារីអគ្គិសនីនៅក្នុងតំបន់កាន់តែតានតឹងថែមទៀត។ រដ្ឋាភិបាលឡាវបានតតាំងជាយូរមកហើយទៅនឹងការព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយមហិច្ឆតាទំនប់វារីអគ្គិសនីរបស់ខ្លួននៅលើទន្លេមេគង្គ។ ហើយទោះបីជាមានសញ្ញាចង្អុលបង្ហាញ ឲ្យមានការគិតពិចារណាឡើងវិញក៏ដោយ ក៏នៅតែមិនទាន់ច្បាស់ថា គ្រោះមហន្តរាយនៅពេលចុងក្រោយគេបង្អស់នេះនឹងធ្វើឲ្យរដ្ឋាភិបាលឡាវផ្លាស់ប្ដូរគំនិតនោះទេ។ លោក David Boyle ជូនសេចក្តីរាយការណ៍ពីខេត្ត Attapeu ប្រទេសឡាវ។
ព័ត៌មានផ្សេងទៀត