គម្រោងអភិវឌ្ឍន៍នៅតាមតំបន់ទន្លេមេគង្គបង្កការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនិងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់។ នេះបើតាមការបកស្រាយនៅក្នុងសៀវភៅថ្មីដែលនិពន្ធដោយលោក Brian Eyler ដែលជាអ្នកជំនាញម្នាក់ស្តីពីបញ្ហាតំបន់អាស៊ីអាគ្នេយ៍។
មានមនុស្សចំនួនជាង១៥០នាក់បានស្លាប់ និងរាប់រយនាក់ត្រូវបាត់ខ្លួនបន្ទាប់ពីខ្យល់ព្យុះ Idai បានវាយបោកបក់កាត់តំបន់អាគ្នេយ៍ប្រទេសអាហ្វ្រិក ហើយទីក្រុងបេរ៉ា ប្រទេសម៉ូសំប៊ិកត្រូវវាយប្រហារធ្ងន់ធ្ងរជាងគេបំផុត។
កម្រិតទឹកនៅតាមទំនប់វារីអគ្គិសនីជាច្រើន បានថយចុះដល់កម្រិតមួយដែលមិនអាចអនុញ្ញាតឲ្យម៉ាស៊ីនផលិតថាមពលដំណើរការបាននោះទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការណ៍នេះគឺជាមូលហេតុចម្បងមួយនៃការខ្វះភ្លើងដើម្បីផ្គត់ផ្គង់ក្នុងប្រទេស។
រដ្ឋាភិបាលអូស្ត្រាលីត្រៀមសាងសង់ស្ថានីយវារីអគ្គិសនីក្រោមដីថ្មីមួយ ដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅតំបន់ដាច់ស្រយាលមួយនៃជើងភ្នំ Snowy Mountains នៅរដ្ឋ New South Wales។
លោកឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា អាជ្ញាធរមិនទាន់បានគិតដល់វិធានការដាក់ពិន័យលើភ្ញៀវទាំងឡាយដែលមិនគោរពតាមការណែនាំថ្មីនេះទេ។
សំណើច្បាប់នេះស្នើឲ្យមានការផ្លាស់ប្ដូរជាបន្ទាន់នូវសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងប្រយុទ្ធប្រឆាំងនឹងវិសមភាពសេដ្ឋកិច្ច និងវិសមភាពជាតិសាសន៍។
ទន្លេមេគង្គគឺជាទីជម្រកសម្រាប់ប្រជាជនជាង៧០លាននាក់ និងជាប្រភពអាហារដ៏សំខាន់បំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍រួមទាំងកម្ពុជានិងពិភពលោក។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ស្រះទឹកប្រាសាទអង្គរវត្តគឺជាផ្នែកសំខាន់មួយដែលភ្ញៀវទេសចរនិយមទស្សនានិងផ្តិតយករូបភាពកំពូលប្រាសាទអង្គរវត្តដែលឆ្លុះនៅក្នុងទឹក។
ខណៈដែលប្រទេសថៃកំពុងរងគ្រោះដោយសារខ្យល់កខ្វក់ដែលមានឈ្មោះថា PM2.5 មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជាមានស្ថានភាពល្អ មិនគួរឲ្យបារម្ភនោះទេ។
របាយការណ៍មួយចុះផ្សាយជាផ្លូវការដោយអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាកាលពីព្រឹកថ្ងៃចន្ទនេះបង្ហាញថា កង្វះខាតធនធាននិងការអប់រំមានកម្រិតនៅតែជាឧបសគ្គរារាំងកិច្ចប្រឹងប្រែងក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
កាលពីខែសីហា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានធ្វើទស្សនកិច្ចទៅកាន់តំបន់មួយចំនួនដែលរងគ្រោះដោយសារភាពរាំងស្ងួតនៅក្នុងរដ្ឋ Queensland និងបានសន្យាថា នឹងផ្តល់ថវិកាចំនួន៣ពាន់៥រយលានដុល្លារសម្រាប់ជួយសហគមន៍នេះឲ្យឆាប់ស្តារស្ថានភាពឡើងវិញ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត។
ព័ត៌មានផ្សេងទៀត